ឯកឧត្តម សុខ លូ ដាស់តឿនឲ្យពលរដ្ឋក្នុងស្រុកបវេល នាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់ កុំនាំគ្នាខ្លាចតែប៉ូលីស តែមិននាំគ្នាគោរពច្បាប់
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែង គូសបញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាឃុំនានាក្នុងស្រុកបវេលថា៖ជាការសង្កេតរបស់ឯកឧត្តម ប្រជាពលរដ្ឋនៅក្នុងស្រុ
កភាគច្រើនមិនបានគោរពច្បាប់ចរាចរណ៍ផ្លូវគោ
កឲ្យបានត្រឹមត្រូវនោះទេនិងមិនបានគិតពីអាយុ
ជីវិតខ្លួននៅលើដងផ្លូវនោះទេ?។ជាទូទៅបងប្អូន
ច្រើនតែខ្លាចប៉ូលីស ដោយមិននាំគ្នាគោរពច្បាប់
សូម្បីតែបើកបរយានយន្តលើដងផ្លូវបងប្អូនភាគ
ច្រើន មិនបានពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់
ឲ្យត្រឹមត្រូវនោះទេ?។ប្រការដែលលើកឡើងនេះ
បានន័យថា៖បងប្អូនមិនបានគិតពីគ្រោះថ្នាក់កើ
តឡើងជាយថាហេតុបង្កផលប៉ះពាល់ដល់អាយុ
ជីវិតនិងពិការភាពរបស់ខ្លួននោះទេគឺបងប្អូនខ្លា
ចតែប៉ូលីស?តែបែរជាមិននាំគ្នាគោរពច្បាប់? ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម
បន្តដឹកនាំក្រុមការងារនាំយកស្បៀងសង្គ្រោះប
ន្ទាន់របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិ
ត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ចុះចែកអំណោយដល់ប្រ
ជាពលរដ្ឋ ដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងកន្លងមក ប្រមាណ ១ ១២១ គ្រួសារ ក្នុងស្រុកបវេល នៃខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសង្រ្គោះបន្ទាន់របសសម្ដេចតេជោហ៊ុនសែន ចែកជូនប្រ
ជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១
ពាន់គ្រួសារនៅទីនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា៖ជានិច្ចជាកាលសម្ដេចតេជោ ហ៊ុ
ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរសុខទុក្ខនិងជួយដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ទោះស្ថិតក្នុ
ងកាលៈទេសៈ ណាក៏ដោយ។ ជាក់ស្ដែងសម្ដេចថែមទាំងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ
យើង ជានិច្ច។
ឯកឧត្ដមអភិបាលខេត្តបាត់ដំបង បានថ្លែងបន្ថែមថា ការផ្ដល់អំណោយសង្រ្គោះបន្ទាន់នេះ គឺមិនបានផ្តល់ចែកជូនគ្រប់ៗគ្នានោះទេជាបឋមនេះ គឺ៖ធ្វើការផ្ដល់ជូនចំពោះប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេ តែប៉ុណ្ណោះ ។
ជាមួយគ្នានេះឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-19 ដូសជំរុញ ត្រីវប្រញាប់រួសរា
ន់នាំគ្នាទៅចាក់ឱ្យបានគ្រប់ៗគ្នា ព្រោះជំងឺកូវីដ-
19 នៅក្នុងប្រទេសកម្ពុជាយើង គឺ៖មិនទាន់ផុត
រលត់នោះទេ គឺវានៅតែបន្តយាយី ប្រជាពលរដ្ឋបានគ្រប់ពេលវេលាប្រសិនបើយើងធ្វេសប្រហែ
ស មិននាំគ្នាទៅចាក់វ៉ាក់សាំងដូសជម្រុញឲ្យបា
នត្រឹមត្រូវទៀងទាត់ទៅតាមការណែនាំពីក្រុមគ្រូ
ពេទ្យទេនោះ។ បន្ថែមពីនេះ ឯកឧត្តម បានណែ
នាំដល់បងប្អូនប្រជាពលរដ្ឋត្រូវយែខិតខំចូលរួម
គោរពច្បាប់ចរាចរណ៍និងបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលវេលា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។
បន្ថែមដោយសង្កត់ធ្ងន់ទៀតនោះឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា។ហើយប្រសិនបើមិនទាន់បានចុះឈ្មោះបោះឆ្នោ
ត ក៏សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតា
មមូលដ្ឋានឃុំ-សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបា
នចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងដែលខ្លួនស្រឡាញ់ដែលខ្លួនពេញចិត្តនៅថ្ងៃទី២៣ខែ
កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវ
ឌ្ឍឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ៕