**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

តុលាការកូរ៉េខាងត្បូង អនុម័តការធ្វើបត្យាប័នស្ត្រី ដែលត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មលើវ៉ាលីស» របស់នូវែលសេឡង់

សេអ៊ូល៖តុលាការនៅក្នុងប្រទេសកូរ៉េខាងត្បូងបានអនុម័តលើការធ្វើបត្យាប័នស្ត្រីដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មនៅក្នុងប្រទេសនូវែលសេឡង់ ពាក់ព័ន្ធនឹងករណីដែលសាកសពកុមារពីរនាក់ត្រូវបានរកឃើញនៅក្នុងវ៉ាលីដែលគេបោះបង់ចោល។

តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលបានប្រាប់ CNN កាលពីថ្ងៃសុក្រថា ខ្លួនបានសំរេចថាស្ត្រីនោះអាចត្រូវបានធ្វើបត្យាប័ន ប៉ុន្តែថាមិនទាន់មានកាលបរិច្ឆេទសម្រាប់រឿងនេះនៅឡើយទេ ហើយថាការសម្រេចចិត្តចុងក្រោយឥឡូវនេះគឺធ្វើឡើងដោយក្រសួងយុត្តិធម៌។ស្ត្រីអាយុ ៤២ ឆ្នាំដែលប៉ូលីសជឿថាជាម្តាយរបស់កុមារទាំងពីរត្រូវបានចាប់ខ្លួននៅក្នុងខែកញ្ញានៅទីក្រុង Ulsan ភាគអាគ្នេយ៍ ប៉ុន្មានសប្តាហ៍បន្ទាប់ពីសាកសពរបស់កុមារត្រូវបានរកឃើញនៅក្នុងវ៉ាលីដែលទិញពីកន្លែងស្តុកទុកក្នុងប្រទេសនូវែលសេឡង់។យោងតាមប៉ូលីស ស្ត្រីរូបនេះកើតនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានផ្លាស់ទៅរស់នៅប្រទេសនូវែលសេឡង់ “យូរមកហើយ” និងទទួលបានសញ្ជាតិមុនពេលត្រលប់មកវិញកាលពីប៉ុន្មានឆ្នាំមុន។

តុលាការ​ក្រុង​សេអ៊ូល​បាន​ប្រាប់ CNN ថា នាង​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​បាន​យល់​ព្រម​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​នូវែលសេឡង់​វិញ។ កន្លងមក ប៉ូលិសនូវែលសេឡង់បានស្នើឱ្យបញ្ជូនស្ត្រីរូបនោះត្រឡប់មកវិញក្រោមសន្ធិសញ្ញាបត្យាប័នរបស់ប្រទេសទាំងពីរ។

ប៉ូលីសនូវែលសេឡង់បានបើកការស៊ើបអង្កេតករណីមនុស្សឃាតកាលពីខែសីហា បន្ទាប់ពីគ្រួសារមួយនៅ South Auckland បានរាយការណ៍ថាបានរកឃើញសាកសពមនុស្សនៅក្នុងវ៉ាលីដែលពួកគេទិញនៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតពីកន្លែងស្តុកទុក។កុមារ ដែលទំនងជាមានអាយុចន្លោះពី ៥ ទៅ ១០ ឆ្នាំ ប្រហែលជាបានស្លាប់ប្រហែល ៣ ទៅ ៤ ឆ្នាំ នេះបើយោងតាមប៉ូលីសនូវែលសេឡង់។
នៅ​ពេល​នោះ ប៉ូលិស​បាន​សង្កត់​ធ្ងន់​ថា ក្រុម​គ្រួសារ​ដែល​ទិញ​វ៉ាលី​នោះ​មិន​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ទេ។

អត្ថបទដែលជាប់ទាក់ទង