**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាធ្វើការងារឲ្យជិតស្និទ្ធជាមួយអាស៊ាន ដើម្បីធានាបានសន្តិភាព នៅក្នុងតំបន់


ភ្នំពេញ៖ ឯកឧត្ដម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីធានាបានសន្តិភាព នៅក្នុងតំបន់។

ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងបែបនេះ នាពេលអញ្ជើញជាសហប្រធាន ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន បើកកិច្ចប្រជុំអាស៊ាន.ជប៉ុន លើកទី២៥ [25th ASEAN . Japan Summit] រៀបចំ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុនក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា [ខ្ញុំសូមប្រកាសពីទស្សនវិស័យ {គីស៊ីដា} គឺសម្រាប់តែសន្តិភាព។ ខ្ញុំសូមប្តេជ្ញាធ្វើការឲ្យយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាឱ្យបានស៉ីជម្រៅពីនិតិវិធីនិងធានាឲ្យបាននូវសន្តិភាព នៅក្នុងតំបន់ផងដែរ]។

ឯកឧត្ដមក៏បានបន្តទៀតថា ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិឲ្យសេរី និងបើកចំហបានប្រទេសជប៉ុន បានគាំទ្រដល់ការរួបរួម និងមជ្ឈភាពរបស់អាស៊ាន។ នេះបើតាមប្រសាសន៍ឯកឧត្ដម គីស៊ីដា ជប៉ុនក៏បានសម្តែងការគាំទ្រចំពោះ ទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ.ប៉ាស៉ីហ្វិក [AOIP] ។

សូមគូសបញ្ជាក់ថា មេដឹកនាំអាស៊ាន និងជប៉ុន ក៏បានបង្កើតទំនាក់ទំនងការសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកទៀតក៏ត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នាខែមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន.ជប៉ុន។

ចាប់តាំងពីពេលនោះមក ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ រួមមានទាំងសន្តិសុខ .នយោបាយ .កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច.ហិរញ្ញវត្ថុ និងសង្គម.វប្បធម៌។

រីឯប្រទេសជប៉ុន ក៏បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ [TAC] នាខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងដោយអគ្គរដ្ឋទូតប្រចាំនៅអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន នៅឯទីក្រុងហ្សារកាតា។ បេសកកម្មរបស់ប្រទេសជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។

បើយោងតាមទិន្នន័យរបស់អាស៊ាន នាឆ្នាំ២០២១ បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានឡើងដល់ ២៤០.២ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៧.២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរអ្នកវិនិយោគផ្ទាល់ពីបរទេស [FDI] មកពីប្រទេសជប៉ុន នាឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ក៏កើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ក្លាយជា​ដៃគូពាណិជ្ជកម្មទី៣ ​របស់​ប្រទេសអាស៊ាន ។។

អត្ថបទដែលជាប់ទាក់ទង