រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំក្រុមការងារអនុវត្តធានាឲ្យខាងតែបានលើការដ្ឋានខ្ចប់វិចទឹកទុកក្នុងប្រព័ន្ធធារាសាស្រ្តស្ទឹងជិនិត ស្ថិតក្នុងស្រុកបារាយណ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆកា ឆ្នាំ២០២២នេះ បន្ទាប់ពីបានបទបញ្ជាដោយផ្ទាល់ពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅលេីទីតាំងជាក់ស្ដែង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានបន្តប្រតិបត្តិការចុះដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ធ្វើការអនុវត្តក្នុងពេលចំពោះមុខ និងធានាឲ្យខាងតែបានលើការដ្ឋានខ្ចប់វិចទឹកទុកក្នុងប្រព័ន្ធធារាសាស្រ្តស្ទឹងជិនិត ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានរងការហូរច្រោះបាក់ដាច់ ដោយស្មារតីប្រកដប្រជាធ្វើការធានាយ៉ាងណាដល់សុវត្ថិភាពទឹកសម្រាប់ស្រុកសន្ទុក និងស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ។
ដោយទទួលបាននូវការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និង ធនាគារវិនិយោគរបស់សហគមន៍អឹរ៉ុប EIB ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតរហូតដល់មានលក្ខណៈគ្រប់ជ្រុងជ្រោយនាពេលដ៏ខ្លីខាងមុខនេះ ៕