**លោកជំទាវ ជា សិរី ជឿជាក់ថា ការបណ្តុះបណ្តាល និងការអប់រំផ្នែកព្រះពុទ្ធសាសនានៅខេត្តសៀមរាប ផ្តើមចេញពីវត្តរាជបូណ៌ ក្រោមការដឹកនាំរបស់ សម្តេច ពិន សែម នឹងរីកដុះដាលកាន់តែខ្លាំង**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយដល់យោធិន ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញភារកិច្ច**ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះជួប​កសិករ​ផលិតស្រូវធ្ងន់ ការប្រមូលផលស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីន​កិន​ស្រូវមួយចំនួន ក្នុងស្រុកមង្គលបុរី ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនវ៉ិបផល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងអស់បង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមមិនត្រូវលើកលែងឡើយ**ឆ្នាំ២០២៤ វិស័យកសិកម្មចិនទទួលបានសមិទ្ធផលលេចធ្លោ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាអំពីដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ត្រូវការលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ? តោះឆ្លៀតអានបន្តិច!**សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ**អភិបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឱ្យខានតែបាននូវករណីក្មេងទំនើង**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញបើកកេសវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ មិនមែនជាយន្តការវះកាត់ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីដែលមានចែងដោយច្បាប់នោះទេ**នាយឧត្តមសេនីយ៍ ជា សុគន្ធា ដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនាភាពការងារប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា**រដ្ឋមន្រ្តីអប់រំ ផ្តល់អនុសាសន៍ឱ្យវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បន្តកែលម្អកម្មវិធីសិក្សា ពង្រឹងគុណវុឌ្ឍិគ្រូបង្រៀនជាប្រចាំ ដើម្បីធានាឱ្យបាននូវការបង្រៀនប្រកបដោយគុណភាព និងបម្រើតម្រូវការទីផ្សារកម្ពុជា**រាជរដ្ឋាភិបាល សម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការវិនិយោគទៅលើវិស័យសុខាភិបាល គឺជាការវិនិយោគលើសុខភាពជាតិ គឺជាការវិនិយោគដើម្បីភាពមានបានរបស់ពលរដ្ឋ**សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យ ប្រកាសថា ឈ្មោះ តុន សំអាត និង តុន ស ពុំមានឈ្មោះជាអតីតយុទ្ធជនទទួលរបប ឧបត្ថម្ភគោលនយោបាយប្រចាំខែ របស់សាខាមូលនិធិជាតិជំនួយសង្គមខេត្តបន្ទាយមានជ័យនោះទេ**ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន៣៦

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ

ភ្នំពេញ៖នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២៩២២នេះ បន្ទាប់ពីជួបជាមួយនឹងនាយករដ្ឋមន្ត្រីនូវរសហ្សេឡង់ រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបនោះសម្ដេចតេជោ និង ឯកឧត្តម Antonio Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន៖ ទី១) កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ទី២) ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការសហប្រជាជាតិ និងប្រធានបទ ទី៣) គឺការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។

ប្រធានបទទី១ ឯកឧត្តម បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ ឯកឧត្តមក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។

ប្រធានបទទី២ សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ គឺល្អបំផុត។កម្ពុជា និងអង្គការសហប្រជាជាតិ បានសហការគ្នា បង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ទទួលបានជោគជ័យ និងអាចចាត់ទុកបានជាគំរូ។ កម្ពុជា បានបញ្ជូនកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីធ្វើការងារមនុស្សធម៌ និងមានកិច្ចប្រជុំជាមួយភ្នាក់ងារអង្គការសហប្រជាជាតិជាប្រចាំ។ ពាក់ព័ន្ធនិងករណីនេះ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម ពិតជាមានមោទនភាពណាស់ ចំពោះកម្លាំងការពារសន្តិភាពរបស់កម្ពុជា ពួកគាត់ធ្វើការបានល្អជាទីបំផុត។ រាល់ទីកន្លែងដែលពួកគាត់បានទៅធ្វើប្រតិបត្តិការ ពួកគាត់រមែងទទួលបាននូវការគោរពស្រឡាញ់ តាមរយៈកិច្ចការរបស់គាត់ ដែលបានធ្វើអស់ពីកាយចិត្ត និងប្រកបដោយវិជ្ជាជីវៈ។

ប្រធានបទទី៣ ឯកឧត្តម ហ្គូតេរ៉េស បានគោរពជម្រាបជូនសម្ដេចតេជោថាអង្គការសហប្រជាជាតិ នឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជួយដល់កម្ពុជា រួមទាំងទទួលយកនូវសំណើរបស់សម្ដេចតេជោ ស្នើសុំ ឲ្យបញ្ចូលបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្ស៕

អត្ថបទដែលជាប់ទាក់ទង