**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសកលវិទ្យាល័យគៀនយ៉ាង

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត នាល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសកលវិទ្យាល័យគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍កម្ពុជាដែលកំពុងសិក្សានៅសកលវិទ្យាល័យគៀនយ៉ាង ថ្ងៃនេះដោយមានការសម្របសម្រួលរបស់ខេត្តគៀនយ៉ាង រៀបចំប្រតិភូដើម្បីពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង និងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិការអាស៊ាន នេះជាមោទនភាពដែលកម្ពុជាឆ្លងកាត់សង្គ្រាមអស់ជឆច្រើនទស្សវត្ត។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានសុខសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗបានចួលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កម្ពុជាបានរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០១២កន្លងមក ធ្វើឱ្យមេដឹកនាំនៅលើពិភពលោកបានធ្វើការវាយតម្លៃ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ីបូពាទទួលបានលទ្ធផលល្អ។ កម្ពុជាទទួលបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រកបដោយសុវត្ថិភាពសម្រាប់ថ្នាក់ដឹក នាំប្រទេសអាស៊ាន និងបណ្តាប្រទេសធំៗដែលមកចូលរួមកិច្ចប្រជុំវេទិការអាស៊ាននៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តមបានបន្តទៀតថា ក្មួយៗស្ថិតក្នុងការសិក្សាដែលមាន ៧មុខ ជំនាញ ដែលមាននិស្សិតជាង ៤៧នាក់នៅខេត្តគៀនយ៉ាង ហើយការជួបជុំគ្នានាពេលនេះក្នុងគ្រួសារខ្មែរតែមួយដែលបានមកសិក្សារៀនសូត្រនៅក្រៅប្រទេស ជាឈ្នាន់ នៃការទទួលបានអនាគតរបស់ក្មួយៗទាំងអស់គ្នា សុំឱ្យក្មួយៗខិតខំសិក្សារៀនសូត្រប្រកបដោយក្តីសង្ឃឹម ព្រោះកម្ពុជា ត្រូវការធនធានមនុស្សក្នុងការចូលរួមដឹកនាំប្រទេសជាតិ ទន្ទឹមនោះយើងក៏ត្រូវនាំគ្នាថែរក្សាសុខសន្តិភាព ហើយកត្តាសុខសន្តិភាព គឺផ្តល់អត្ថប្រយោជន នៃការបង្កើនសេដ្ឋកិច្ចសង្គម និងបង្កើនជីវភាពប្រជាពលរដ្ឋ។ យើងត្រូវមានមនោសញ្ចេតនាចេះជួយគ្នាក្នុងការសិក្សា និងសុខភាព ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការសម្តេចតេជោ ជូននិស្សិតចំនួន១៥នាក់ ក្នុងម្នាក់ ៨០ម៉ឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង