សម្តេចក្រឡាហោម ស ខេង ចេញលិខិតថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលបំពេញភារកិច្ចប្រកបដោយជោគជ័យ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃកម្ពុជា បានចេញលិខិតមួយថ្លែងអំណរគុណ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម ដែលបំពេញភារកិច្ចប្រកបដោយជោគជ័យ ក្នុងការការពារសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ។។