ឧត្តមសេនីយ៍ត្រី ទេព វណ្ឌី និងក្រុមការងារសមាគមអតីតយុទ្ធជនខេត្ត នាំយកថវិកាបេឡាមរណៈសង្រ្គោះ ប្រគល់ជូនគ្រួសារពលី សមាជិកសមាគមន៍
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ទេព វណ្ឌី ប្រធានក្រុមលេខាធិការដ្ឋាន ស អ ក ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឧត្ដមសេនីយ៍ទោ សុខ សុវត្តិ ទុម ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្រែអំបិល ប្រធាន សាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ ស្រែអំបិលបាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងថវិកាសប្បុរសជនចំនួន១.០៥០.០០០ រៀល រួមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារនៃសពលោកស្រីរ័ត្ន ណាវ (គ្រួសារជនពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុងនៅភូមិត្រពាំងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ទេព វណ្ឌី តំណាងលោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង បានពាំនាំនូវការចូលរួមរំលែកមណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះគ្រួសារនៃសព ផងដែរ។