**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោក Wang Yi ថ្លែងអំពីកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកទៅកាន់ប្រព័ន្ធសារព័ត៌មាន ព្រមទាំងឆ្លើយសំណួរពាក់ព័ន្ធ

ថ្ងៃទី ១៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកបៃដិនប្រធានាធិបតីអាមេរិកនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់ពីកិច្ចជំនួប លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងអំពីកិច្ចជំនួបនេះទៅកាន់ប្រព័ន្ធសារព័ត៌មាន ព្រមទាំងឆ្លើយសំណួរពាក់ព័ន្ធ។
លោក Wang Yi បានថ្លែងថា កិច្ចជំនួបប្រមុខរដ្ឋលើកនេះមិនត្រឹមតែប្រកបដោយអត្ថន័យណែនាំជាក់ស្តែងនោះទេ ថែមទាំងក៏នឹងមានឥទ្ធិផលយ៉ាងសំខាន់និងវែងឆ្ងាយចំពោះទំនាក់ទំនងចិននិងអាមេរិកក្នុងដំណាក់កាលក្រោយរហូតដល់រយៈពេលកាន់តែយូរផងដែរ។
ទីមួយគឺបានកំណត់នូវទិសដៅមួយ ពោលគឺត្រូវបង្ការកុំឱ្យទំនាក់ទំនងចិននិងអាមេរិកដើរ ខុសគន្លងនិងបាត់បង់ការគ្រប់គ្រង រកឱ្យឃើញវិធីសាស្រ្តរួមរស់នៅដ៏ត្រឹមត្រូវរវាងប្រទេសធំទាំងពីរ។ ទីពីរគឺបានកំណត់ក្របខណ្ឌមួយ ពោលគឺត្រូវរួមគ្នាពិគ្រោះពិភាក្សាដើម្បីកំណត់គោលការណ៍ណែនាំ ទំនាក់ទំនងចិននិងអាមេរិក ឬមួយក៏អាចនិយាយថាក្របខណ្ឌយុទ្ធសាស្ត្រ។ ទីបីចាប់ដំណើរការនូវដំណើរមួយ គឺត្រូវអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ គ្រប់គ្រងនិងលំនឹងឱ្យបានល្អនូវទំនាក់ទំងងចិននិងអាមេរិក។
គួររំលឹកថា ភាគីចិនមានគោលការណ៍និងខ្សែបន្ទាត់ក្រហមដែលខ្លួនបានប្រកាន់ខ្ជាប់តាំងពីដើមមក ចាំបាច់ត្រូវគាំពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងត្រឹមត្រូវ មិនចុះញ៉មចំពោះអំពើអនុវត្តរភាពនិងការជិះជាន់ណាមួយនោះទេ។ ភាគីអាមេរិកត្រូវអនុវត្តតាមការសម្តែងឥរិយាបថជាវិជ្ជមានរបស់លោកប្រធានាធិបតីបៃដិនតាមរយៈការដាក់ចេញគោលនយោបាយនិងប្រតិបត្តិការជាក់ស្តែង បញ្ឈប់ការទប់ស្កាត់និងរារាំងលើប្រទេសចិន បញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ ការអភិវឌ្ឍនិងផលប្រយោជន៍របស់ចិន ហើយងាកមកដើរស្របតាមទិសដៅរួមជាមួយចិនដើម្បីពង្រឹងគ្រឹះមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងចិននិងអាមេរិកឱ្យអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង