**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង

បទអត្ថាធិប្បាយ៖កម្ពុជាត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣


ភ្នំពេញ៖ ប្រទេសកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ថា មកដល់ពេលនេះ រដ្ឋសភាកម្ពុជា និងអ្នកពាក់ព័ន្ធបានរៀបចំរួចហើយសម្រាប់កិច្ចប្រជុំអាយប៉ា លើកទី៤៣ ខាងមុខនេះ។


ឯកឧត្តមបញ្ជាក់ថាទាំងមន្ត្រីបច្ចេកទេស សន្តិសុខសណ្តាប់ធ្នាប់ ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ និងការអញ្ជើញភ្ញៀវប្រទេសជាសមាជិកអាយប៉ា អ្នកសង្កេតការណ៍ និងអង្គការដៃគូយើងបានត្រៀមរួចរាល់ហើយ។
មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣នេះ ធ្វើឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្ដរសភាអាស៊ាន លើកទី៤៣។
ក្នុងពិធីបើកមហាសន្និបាតនេះផងដែរ ក៏មានការអញ្ជើញចូលពីបណ្ដា ឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ ប្រទេសសមាជិកអាយប៉ា ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូ ជាច្រើនទៀត។
ឯកឧត្តមបន្តថា បូកទាំងកម្ពុជាជាម្ចាស់ផ្ទះ គឺគណៈប្រតិភូដឹកនាំដោយប្រធានសភា ជាសមាជិកអាយប៉ាចំនួន៨ប្រទេស នឹងមកចូលរួមកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក្នុងនោះប្រទេសភាប្រទេសហ្វីលីពីនដឹកនាំដោយអនុប្រធានសភា ព្រោះប្រធានសភាជាប់រវល់។ ដោយឡែកសភាប្រទេសម៉ាឡេស៊ីត្រូវរំលាយសភា មិនមានអ្នកមកទេ ចំណែកឯសភាភូមាវិញ មានវិបត្តិផ្ទៃក្នុងក៏មិនបានចូលរួមដែរ។


ក្រៅពីនេះ ក៏មានអ្នកសង្កេតការចំនួន១៦ប្រទេស មកពីទ្វីបអ៊ឺរ៉ុប អាមេរិក និងអាស៊ី និងមានភ្ញៀវរបស់អាយប៉ាចំនួន៩ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា សរុបមានប្រមាណជិត៥០០នាក់។
ឯកឧត្តម ឡេង ប៉េងឡុងបញ្ជាក់ថា ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដោយបង្ហាញឱ្យឃើញពីសន្តិភាព ស្ថិរភាព និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសជាច្រើន។
សំឡេង៖ « អាយប៉ាជាវេទិកាធំមួយបន្ទាប់ពីអាស៊ាន ព្រោះវាជាមជ្ឈមណ្ឌលនៃការទូត ដែលនឹងពិភាក្សាពីបញ្ហាអាស៊ាន និងបញ្ហាពិភពលោក។ អ៊ីចឹងហើយយើងខិតខំធ្វើយ៉ាងណាឱ្យការពិភាក្សាគ្នា និងចេញជាប្រកាសរួមមួយប្រកបដោយជោគជ័យ ។ ជាការពិតណាស់យើងទទួលភ្ញៀវអន្តរជាតិ បានបង្ហាញពីសមត្ថភាពកម្ពុជាក្នុងការរៀបចំវេទិកាធំៗ បង្ហាញពីប្រទេសយើងមានសន្តិភាព ការអភិវឌ្ឍ មានស្នាមញញឹម មានបរិយាកាសល្អក្នុងការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ ជាដើម»។


យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី១៤ វិច្ឆិកា បានឱ្យដឹងថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃកម្ពុជា រួមមាន ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ។ កំឡុងពេលមហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ា ដូចជា ៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្ត្រី កិច្ចប្រជុំសមាជិក សភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការ នយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម ។


សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) ជាសភា នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។ អន្ដរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយរបស់សហគមន៍អាស៊ាន៕(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន )

អត្ថបទដែលជាប់ទាក់ទង