**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

បទវិភាគ៖ជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកវិវឌ្ឍន៍ទៅមុខយ៉ាងល្អប្រសើរ គួរតែមានគំនិតឯកភាពរួមនិងប្រតិបត្តិការ


រសៀលថ្ងៃទី១៤ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ ក្រោមសំណើរបស់ភាគីអាមេរិក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញជួបសន្ទនាទល់មុខគ្នាជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងរយៈពេលជាងបីម៉ោង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅនិងស្មោះត្រង់អំពីបញ្ហាជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងបញ្ហាក្នុងតំបន់និងសកលសំខាន់ៗ ដោយទទួលបានគំនិតឯកភាពរួមជាច្រើន ។ មតិអន្តរជាតិបានវាយតម្លៃយ៉ាងវិជ្ជមានជាទូទៅ ។
នេះជាកិច្ចជំនួបទល់មុខគ្នាលើកដំបូងរវាងប្រមុខរដ្ឋចិននិងអាមេរិកក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយក៏ជាកិច្ចជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំពីររូបបន្ទាប់ពីលោក Joe Biden ប្រធានាធិបតីអាមេរិកឡើងកាន់មុខតំណែងមក ក៏ដូចជាការប្រាស្រ័យទាក់ទងជាលើកដំបូងរវាងមេដឹកនាំកំពូលប្រទេសទាំងពីរបន្ទាប់ពីចិននិងអាមេរិកសម្រេចបាននូវរបៀបវារៈដ៏សំខាន់រៀងៗខ្លួនក្នុងឆ្នាំនេះផងដែរ ដែលទទួលការយកចិត្តទុកដាក់កម្រិតខ្ពស់ពីទូទាំងពិភពលោក ។ កាសែត《Financial Times》 របស់អង់គ្លេសបានសម្គាល់ថា មេដឹកនាំចិននិងអាមេរិកបានបង្ហាញពីបំណងកែលម្អទំនាក់ទំនងទ្វេភាគី ។
បច្ចុប្បន្ននេះ មូលហេតុដែលបណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកធ្លាក់ក្នុងភាពជាប់គាំងខ្លាំងបំផុតចាប់ពីបង្កើតទំនាក់ទំនងផ្លូវទូតមក គឺដោយមកពីការយល់ដឹងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនមានបញ្ហាហើយ ។ ដូច្នេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងកិច្ចជំនួបថា ភាគីទាំងពីរចិននិងអាមេរិកត្រូវកាន់អាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ចំពោះពិភពលោកនិងចំពោះប្រជាជន ពិភាក្សាអំពីវិធីរាប់អានគ្នាដ៏ត្រឹមត្រូវរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ដើម្បីរកបានទិសដៅត្រឹមត្រូវនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពនឹងនរនិងរឹងមាំវិញ ។
ព្រមពេលជាមួយគ្នានេះ លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើបទបង្ហាញអំពីសមិទ្ធផលសំខាន់និងអត្ថន័យពិសេសនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយគូសបញ្ជាក់ថា គោលនយោបាយទាំងក្នុងនិងក្រៅប្រទេសនៃបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលចិនគឺបើកចំហនិងមានតម្លាភាព ចិនមិនដែលស្វែងរកការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្រាប់នោះទេ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាមេរិក និងគ្មានចេតនាបង្ករឿងហេតុនិងជំនួសសហរដ្ឋអាមេរិកនោះទេ ។ លោក Joe Biden ប្រធានាធិបតីអាមេរិកបានថ្លែងក្នុងកិច្ចជំនួបថា ប្រទេសចិនមួយដែលប្រកបដោយស្ថិរភាពនិងការអភិវឌ្ឍគឺសមស្របនឹងផលប្រយោជន៍របស់អាមេរិកនិងពិភពលោក ។ សហរដ្ឋអាមេរិកនិងចិនគួរតែបង្ហាញទៅកាន់ពិភពលោកថា ភាគីទាំងពីរអាចគ្រប់គ្រងបាននូវការខ្វែងគំនិត ដើម្បីចៀសវាងកុំឱ្យវិវឌ្ឍន៍ទៅរកការប៉ះទង្គិចនិងបដិបក្ខគ្នាដោយសារការវិនិច្ឆ័យខុសឆ្គងឬការប្រកួតប្រជែងយ៉ាងខ្លាំង ។
មួយរយៈពេលកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនអះអាងថា នឹងដាក់ “របង”ក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ ក្នុងកិច្ចជំនួបលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ការគោរពតាមក្រឹត្យក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងសេចក្តីប្រកាសរួមចំនួនបីរវាងចិននិងអាមេរិក នេះជាគន្លឹះសម្រាប់ភាគីទាំងពីរគ្រប់គ្រងការខ្វែងគំនិតនិងបង្ការការបដិបក្ខនិងប៉ះទង្គិចគ្នា ហើយក៏ជារបងការពារសន្តិសុខដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។
ក្នុងកិច្ចជំនួបលើកនេះ ចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមអំពីបញ្ហាមួយចំនួន ដូចជា ប្រមុខរដ្ឋនៃប្រទេសទាំងពីរឯកភាពគ្នាថា ក្រុមការទូតនិងក្រុមហិរញ្ញវត្ថុរបស់ភាគីទាំងពីររក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រនិងការសម្របសម្រួលតាមកិច្ចសន្ទនា ព្រមទាំងឯកភាពគ្នាថា នឹងរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាក្របខ័ណ្ឌអំពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ》លើកទី២៧ទទួលជោគជ័យជាដើម ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅបានឯកភាពគ្នាថា នឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាញឹកញាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង