ព្រះមហាក្សត្រ ផ្ញើព្រះរាជសារជូនពរសម្តេចតេជោ ហ៊ុន សែន ឲ្យឆាប់ជាពីជំងឺកូវីដ១៩
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើព្រះរាជសារជូនពរជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។
តាមព្រះរាជសាររបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា [ខ្ញុំបានទទួលព័ត៌មានស្តីអំពី សម្តេចអគ្គមហាសេនាបតីតេជោ បានតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ.១៩ ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូនេស៊ី]
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។។