**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក

កម្ពុជាចូលរួមសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ” រៀបចំឡើង នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

 


រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ   រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជាដែលបានចូលរួមរួមមាន៖ សមាគមមិត្តភាពកម្ពុជា-ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា។

ថ្លែងបើកអង្គសន្និសីទនេះ លោក Chen Zhou អនុរដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងជម្រាបពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ហើយបានរំលេចពីទំនាក់ទំនងដ៏ល្អរវាងបក្សកុម្មុយនិស្តចិនជាមួយបណ្តាបក្សនយោបាយនានានៅទូទាំងពិភពលោក។ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមិនត្រឹមសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមដល់ចរន្តនៃការថែរក្សាសុខសន្តិភាពពិភពលោក ការអភិវឌ្ឍសកល ការថែរក្សាសណ្តាប់ធ្នាប់សកល ការកសាងសហគមន៍រួមជីវិតរវាងមនុស្សនិងធម្មជាតិ ការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។  លោកក៏បានគូសបញ្ជាក់ពីទំនាក់ដ៏ល្អជាមេត្រីភាពនៃបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនជាមួយបណ្តាសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនានានៅក្នុងពិភពលោកដែលបាននិងកំពុងចូលរួមយ៉ាងសកម្មបំពេញបាននូវតម្រូវការជាក់ស្តែងរបស់ប្រជាជន ព្រមទាំងបង្កើនចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសចិននិងពិភពលោកថែមទៀតផង។

ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះការរៀបចំដោយជោគជ័យនូវសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្តចិន និងសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះឯកឧត្តម ស៊ី ជីនភីង ដែលត្រូវបានអង្គសមាជបោះឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនសម្រាប់អាណត្តិទី៣ ដើម្បីបន្តដឹកនាំប្រទេសចិនតាមមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ឯកឧត្តមក៏បានកម្ពុជាជាប្រទេសតូច ប្រជាជនតិច ក្រីក្រ ប៉ុន្តែមានសំណាងល្អ ដែលបន្តដំណើររួមជាមួយប្រទេសចិននៅក្នុងរថភ្លើងល្បឿនលឿននៃការអភិវឌ្ឍជាតិ។ ការស្ថាបនារួមគ្នាក្នុងគំនិតផ្តួចផ្តើម “ខ្សែ ក្រវាត់ និងផ្លូវ” បាននាំប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យមាសនៃការអភិវឌ្ឍន៍” ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយទទួលបាននូវការកោតសរសើរ និងស្វាគមន៍យ៉ាងខ្លាំងពីពិភពលោក។

ក្នុងនាមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន រួមជាមួយបណ្តាសង្គមស៊ីវិលនានាក្នុងប្រទេសកម្ពុជាបាននិងកំពុងរក្សាការផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិលចិនក្រោមឆ័ត្រCNIE ដើម្បីពង្រឹងការចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រមទាំងសហការគ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សម្រាប់រឹតចំណងមេត្រីភាពជាមិត្តភាពរវាងកម្ពុជានិងចិនក្នុងយន្តការពហុភាគីនិយម ដើម្បីបង្កើនតម្លៃរួមរបស់មនុស្សជាតិទាំងមូល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការកសាងបានសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

 

អត្ថបទដែលជាប់ទាក់ទង