សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ចំពោះព្រះរាជសារព្រះរាជទានពររបស់ព្រះអង្គ សូមឲ្យសម្តេចតេជោ ឆាប់ជាពីជំងឺកូវីដ១៩ និងមានសុខភាពល្អបរិបូរណ៍។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា /សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស
រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតសម្តេចម៉ែជាអម្ចាស់ ដែលស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ បានឆាប់ជាសះស្បើយ ពីជំងឺកូវីដ-១៩ ក្នុងវេលាដ៏ខ្លីខាងមុខនេះ។។