ក្រសួងទេសចរណ៍ ចំនួនភ្ញៀវបន្តកើនឡើងជាង២លាន៧សែននាក់
ភ្នំពេញ៖ នាអាទិត្យទី២ ថ្ងៃទី៧.១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២.៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦.៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧.៨០៧នាក់។ ខុន្ទកាល័យក្រសួង ទេសចរណ៍ បានបញ្ជាក់នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីតាំងទេសចរណ៍សំខាន់ៗ ដូចជា៖
១/ ខេត្តកែប ១០៧,៧៣១នាក់
២ / ខេត្តកំពត ៦១១,៩៩១នាក់
៣/ ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
៤ / ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
៥ / ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
៦/ ខេត្តសៀមរាប ៣៤៥,១៥២នាក់
៧ / ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់។
តួលេខខាងលើ រាប់បញ្ចូលផងទាំងចំនួនភ្ញៀវទេសចរប្រមាណ២.៥៧លាននាក់ ក្នុងឱកាសឈប់សម្រាករយៈពេល ៣ថ្ងៃនាព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧.៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ខុន្ទកាល័យរបស់ឯកឧត្ដមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក តាមបណ្តារដ្ឋបាលខេត្តនានាមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាក៏បានទាក់ទាញភ្ញៀវទេសចរបានជាច្រើន៕