លោកស្រី Peng Liyuan បានអញ្ជើញចូលរួមសកម្មភាពស្វាមីឬភរិយានៃមេដឹកនាំនៃក្រុមប្រទេសG20
——-
ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសកម្មភាពស្វាមីឬភរិយានៃមេដឹកនាំនៃក្រុមប្រទេសG20 ដែលចូលរួមកិច្ចប្រជុំកំពូលលើកទី១៧ ដែលធ្វើឡើងនៅកោះបាលី ដែលរៀបចំដោយលោកស្រី Iriana Jokovi ភរិយារបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ។
ពេលលោកស្រី Peng Liyuan អញ្ជើញទៅដល់ លោកស្រី Iriana Jokovi បានឈររង់ចាំទទួលនៅមាត់ទ្វារយ៉ាងរាក់ទាក់កក់ក្តៅហើយបានថតរូបជាមួយគ្នា។ បន្ទាប់មក លោកស្រី Peng Liyuan និងស្វាមីឬភរិយានៃមេដឹកនាំនៃក្រុមប្រទេសG20 បានថតរូបអនុស្សាវរីយ៍ជាមួយគ្នា។
លោកស្រី Iriana Jokovi បាននាំលោកស្រី Peng Liyuan ដើរទស្សនាការតាំងបង្ហាញឧបករណ៍តន្ត្រី សម្លៀកបំពាក់ ផលិតផលផ្តៅ ការដេរប៉ាក់ និងម្ហូបប្រពៃណីរបស់ឥណ្ឌូណេស៊ី ព្រមទាំងដកបទពិសោធជាមួយសិប្បកម្មប្រពៃណីឥណ្ឌូណេស៊ីដូចជាតម្បាញស្លឹកត្នោតជាដើម។ លោកស្រី Peng Liyuan បានផ្តិតសញ្ញាកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកនេះនៅលើកាបូបត្បាញពីស្លឹកត្នោត ។ លោកស្រី Peng Liyuan បានកោតសរសើរចំពោះគំនិតរបស់ឥណ្ឌូណេស៊ីដែលច្របាច់បញ្ចូលសិប្បកម្មជាមួយការបង្ហាញសមត្ថភាពរបស់ស្ត្រី ការចេញផុតពីភាពក្រីក្រ និងការអភិរក្សអេកូឡូស៊ី ដោយបានលើកឡើងថា ប្រទេសទាំងពីរចិននិងឥណ្ឌូណេស៊ីអាចបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការគ្នាក្នុងវិស័យពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការលុបបំបាត់ភាពក្រីក្រនិងការអភិរក្សអេកូឡូស៊ីក្នុងតំបន់ ៕