ក្រសួងបរិស្ថាន ចុះ MoU ជាមួយក្រុមហ៊ុនRFIC និងCREGC លើការសិក្សាគម្រោងសាងស ង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅភាគខាងជើងភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សៈរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន Royal Future International (Cambodia) Co., Ltd. (RFIC) និងក្រុមហ៊ុន China Railway No.2 Engineering Group Co., Ltd. (CREGC) “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ” និងដោយមានការចូលរួមពី ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះមានគោលបំណងសំខាន់៖
១. ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធិភាពការងារ រវាងភាគីពាក់ព័ន្ធក្នុងការសិក្សាបុរេសមិទ្ធិលទ្ធភាពគម្រោងវិនិយោគសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ (បឹងតាមោក)។
២. ផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក សំដៅធានាសុខមាលភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ ៕