លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋ ចំនួន២៥០គ្រួសារ នៅស្រុករុក្ខគិរី
ភ្នំពេញ៖ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ២៥០គ្រួសារ នៅក្នុងស្រុករុក្ខគិរី។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវផងដែរ៕