**ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ឥណ្ឌា ដាក់ពន្ធបណ្តោះអាសន្ន ១២ភាគរយ លើការនាំចូលដែកថែប ពីប្រទេសចិន**ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក**លោកស្រី Paetongtarn ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ មេសា ត្រូវបានពន្យារពេល**អត្រាគាំទ្ររបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីដឹកនាំសេតវិមានក្នុងអាណត្តិទី២**ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំដល់អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត**កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្មេងទំនើង មួយក្រុមបង្ហោះម៉ូតូ នៅតាមបណ្ដោយមហាវីថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)**បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ**កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ**កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ**កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណី រាប់ពាន់ឆ្នាំមកហើយ និងវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥**ឧបនាយករដ្ឋមន្រ្តីពីររូប អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និង ២០លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណ UN-ESCAP ដែលបង្ហាញពីឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងការអនុវត្តគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋក្រីក្រចំនួន ២៩គ្រួសារ នៅស្រុកអង្គរបូរី

ភ្នំពេញ៖​ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនពលរដ្ឋក្រីក្រ ចំនួន ២៩គ្រួសារ រស់នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោកជំទាវ នូ សុវណ្ណនី អនុប្រធានសាខា លោកនាយកប្រតិបត្តិសាខា លោក រស់ ប៊ុនធឿន អភិបាលស្រុក និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

បន្ថែមពីនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ អំពីការវិវឌ្ឍន៍ថ្មីៗ ជាពិសេសបន្ទាប់ពី កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣ នៅកម្ពុជា ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានបានទទួលនូវការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំនានានៅលើពិភពលោក។ ជោគជ័យដ៏ត្រចេះត្រចង់ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទាំងនេះបានបង្កើតជាកិត្តិយសជាតិ មោទនភាពជាតិ និងកិត្យានុភាពជាតិដ៏សម្បើមមួយសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល៕

 

អត្ថបទដែលជាប់ទាក់ទង