សូមគោរពច្បាប់ចរាចរណ៍! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីម្សិលមិញ ឆក់យកជីវិតមនុស្ស៥នាក់
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បណ្តាល ឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ២នាក់ (ស្រី ១នាក់) របួសស្រាលគ្មាន ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ០៧នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក ៕