**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្តកោះកុង

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង នាព្រឹកថ្ងៃសុក្រ ១០ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្ត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា គឺជាគម្រោងសេវាកម្មផ្នែកសង្គម ដែលត្រូវបានបង្កើតឡើង តាមរយៈការប្ដេជ្ញាចិត្តដ៏មោះមុតទាំងក្នុងផ្នែកនយោបាយ និងការវិនិយោគ លើផ្នែកសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ មានគោលបំណងដើរតួជាចំណុចគោលសម្រាប់ជំរុញ និងសម្របសម្រួលយន្តការនានា ក្នុងការបង្កើនការកសាងធនធានមនុស្សរបស់ប្រទេសជាតិ ដោយផ្តោតសំខាន់លើ វិធី សាស្រ្តតាមមូលដ្ឋានសុខាភិបាល និងសហគមន៍សម្រាប់សុខភាព និងអាហារូបត្ថម្ភរបស់មាតា និងកុមារនៅក្នុងឆ្នាំដំបូង ជាមួយនឹងគោលដៅធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ និងគុណភាពសេវា សុខភាពមាតា កុមារ និងអាហារូបត្ថម្ភជាអាទិភាពនៅក្នុងប្រទេសកម្ពុជា។ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ត្រូវបានបែងចែក ជា៣សមាសភាគ គឺសមាសភាគទី១. ផ្តោតទៅលើការពង្រឹងការផ្តល់សេវាសុខភាពជាអាទិភាព
សមាសភាគទី ២. ផ្តោតទៅលើការជំរុញឲ្យមានតម្រូវការ និងគណនេយ្យភាពនៅកម្រិតសហគមន៍
សមាសភាគទី៣. ផ្តោតទៅលើការធានាឲ្យមានការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព។

ក្រសួងសុខាភិបាលជាភ្នាក់ងារ អនុវត្ត សមាសភាគទី១ និងទី៣ និងលេខាធិការដ្ឋាន គ.ជ.អ.ប ជាភ្នាក់ងារអនុវត្តសមាសភាគទី២។បច្ចុប្បន្ន គម្រោងនេះបាននឹងកំពុងឲ្យអនុវត្ត នៅខេត្តគោលដៅចំនួន០៩ គឺខេត្តកោះកុង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ តាមរយៈហិរញ្ញប្បទានរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍នានារួមមាន ៖ នាយកដ្ឋានពាណិជ្ជកម្ម និងកិច្ចការបរទេស របស់ប្រទេសអូស្ត្រាលី ធនាគារអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ មូលនិធិសកលសម្រាប់គាំទ្រស្រ្ដី និងកុមារ និងធនាគារពិភពលោក។ ជាគោលការណ៍ ខេត្តគោលដៅត្រូវរៀបចំឲ្យមានកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ នៅរៀងរាល់ចុងឆ្នាំនីមួយៗ។ កិច្ចប្រជុំដែលកំពុងត្រូវបានរៀបចំធ្វើឡើងនាឱកាសនេះ គឺជាកាលានុវត្តភាពបង្ហាញអំពីសកម្មភាពលទ្ធផល បញ្ហាប្រឈម ព្រមទាំងពិភាក្សារកឫសគល់ និងដំណោះស្រាយបញ្ហា សម្រាប់ប្រើប្រាស់ជាធាតុចូលក្នុងការរៀបចំផែនការសម្រាប់ឆ្នាំបន្ទាប់ បានប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ជាពិសេសផ្នែកសុខភាពមាតា ទារក កុមារ និងបញ្ហកង្វះអាហារូបត្ថម្ភ។

ដូច្នេះដើម្បីឲ្យកិច្ចប្រជុំនេះបានប្រព្រឹត្តទៅរលូន និងសម្រេចលទ្ធផលស្របតាមការរំពឹងទុក ខ្ញុំសូម ស្នើលោក លោកស្រីសមាសជិកា នៃអង្គពិធីទាំងមូលយកចិត្តទុកដាក់អញ្ជើញចូលរួមបញ្ចេញមតិយោបល់ ពិភាក្សាដោយសកម្ម និងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង