ឧត្តមនាវីឯក អ៊ុក សីហា អុញ្ញាតឲ្យមេបញ្ជាការកងពលធំទី២ កងស្វ័យការពារកងទ័ពជើងទឹកជប៉ុន ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នាថ្ងៃទី១៨ វិច្ឆិកានេះ បានអុញ្ញាតលោកវរនាវីឯក KUDO MASANORY មេបញ្ជាការកងពលធំទី២ កងស្វ័យការពារកងទ័ពជើងទឹកជប៉ុន ដឹកនាំគណៈប្រតិភូនាវាពិឃាដកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនអញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសប្រតិភូនាវាពិឃាដមកបំពេញទស្សនកិច្ចសុឆន្ទៈនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៨-២០ ខែវិច្ចិកា ឆ្នាំ២០២២ ក្នុងបំណងពង្រឹងពង្រឹកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពជើងទឹកកងស្វ័យការពារជប៉ុន នៃប្រទេសទាំងពីរឱ្យកាន់តែមានភាពស្និតស្នាលបន្ថែមទៀត។
ក្រោយពីបញ្ចប់កិច្ចសម្តែងការគួរសរួចមកលោកឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយភាគីជប៉ុនស្តីពីការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានៅលើនាវាពិឃាដកងស្វ័យការពារជប៉ុន៕