មន្ត្រីបាល់ទាត់ពិភពលោកបានប្រាប់ CNN ថា ការប្រកួតបាល់ទាត់ពិភពលោក Qatar នឹងហាមឃាត់ការលក់គ្រឿងស្រវឹងនៅកីឡដ្ឋាន
ដូហា ប្រទេសកាតា÷អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោក Qatar គ្រោងនឹងប្រកាសពីការហាមឃាត់ការលក់គ្រឿងស្រវឹងនៅថ្ងៃសុក្រនេះ មន្ត្រីម្នាក់បានប្រាប់ CNN ។ការប្រកាសនេះត្រូវបានគេរំពឹងទុកតែពីរថ្ងៃមុនការប្រកួត World Cup ចាប់ផ្ដើម។កាលពីខែកញ្ញា ប្រទេសកាតាបានអោយដឹងថា ខ្លួននឹងអនុញ្ញាតិឱ្យអ្នកគាំទ្រទិញសំបុត្រចូលទស្សនា ទិញស្រាបៀរដែលមានជាតិអាល់កុលក្នុងការប្រកួតបាល់ទាត់ពិភពលោក ដោយចាប់ផ្តើមពី ៣ ម៉ោងមុនការប្រកួត និងមួយម៉ោងក្រោយការហួចចុងក្រោយ ប៉ុន្តែមិនមែនក្នុងអំឡុងពេលប្រកួតនោះទេ។
CNN បានទាក់ទងទៅគណៈកម្មាធិការកំពូលកាតា និង FIFA សម្រាប់សេចក្តីថ្លែងការណ៍ផ្លូវការ។ការប្រកួតបាល់ទាត់ពិភពលោក Qatar ឆ្នាំ ២០២២ ចាប់ផ្តើមពីថ្ងៃទី ៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២០ ខែធ្នូ។រដ្ឋឈូងសមុទ្រត្រូវបានចាត់ទុកថាជារដ្ឋអភិរក្សនិយម និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង។