ឯកឧត្តម ជាម យៀប អញ្ជើញស្វាគមន៍គណៈប្រតិភូរដ្ឋសភាវៀតណាម មកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន លើកទី៤៣
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាឯកឧត្តម លោកជំទាវ សមាជិក សមាជិកា អនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA) លើកទី៤៣ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម វឿង ឌីន ហ្វេ (H. E.Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ៕