**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត

អគ្គលេខាធិការរងទី១ កាកបាទក្រហម ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនលោកយាយ ជិន ភឿន អាយុ៨៥ឆ្នាំ រស់ស្រុកមេសាង

 

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខជាលើកទី២ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោកយាយ ជិន ភឿន អាយុ ៨៥ឆ្នាំ រស់នៅភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

លោកយាយមានក្តីរំភើបរីករាយដោយបានជួបជាមួយក្រុមការងារកាកបាទក្រហមកម្ពុជាសារជាថ្មី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីជីវភាពរស់នៅ ផ្តល់អំណោយជាស្បៀងអាហារ-ថវិកា និងបានជួយជួសជុលផ្ទះឱ្យបានសមរម្យទៀតផង។

អំណោយកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនលោកយាយជាលើកទី២នេះ រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ ទឹកដោះគោ ផ្លែក្រូច ប្រេងកូឡា មុង ភួយ សារុង ក្រមា សម្ភារចានឆ្នាំង និងថវិកាមួយចំនួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សំលៀកបំពាក់ និងថវិកាផ្តល់ជូនលោកយាយ ជិន ភឿន ម្តងរួចមកហើយកាលនោះ លោកជំទាវ បានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមេសាង ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ដើម្បីជួយជួសជុលកែលម្អផ្ទះលោកយាយឱ្យបានសមរម្យរហូតបានសម្រេចជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង