ឯកឧត្តម សួស យ៉ារ៉ា អមដំណើរប្រធានរដ្ឋសភាវៀតណាម ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នៅព្រះបរមរូប «ព្រះបរមរតនកោដ្ឋ» និងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បានអញ្ជើញអមដំណើរឯកឧត្តម វឿង ឌីញ ហ្វេ (H.E. Mr. Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នៅព្រះបរមរូប ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ និងនៅវិមានមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលឯកឧត្តម វឿង ឌីញ ហ្វេ ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅកម្ពុជា។