**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី

វ៉ៃខ្នោះសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ ករណីលួចមានស្ថានទម្ងន់ទោស



ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួន ករណីលួចនាមស្ថានទម្ងន់ទោស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ស្រី ទី១-ឈ្មោះ ស៊ូ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះ ឆេង គឹមលី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) ។ ចំណែកជនសង្ស័យសរុបមានគ្នា៧នាក់ ឃាត់ខ្លួន​ ៣នាក់៖ ទី១-ឈ្មោះ សុខ ឌី ហៅជា​ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ (អ្នកបើកម៉ូតូស្កុបពី ឃាត់ខ្លួន) ទី២-ឈ្មោះ ជា សុវណ្ណ ហៅណា​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ (អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួន) ទី៣-ឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត​ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ (អ្នកបើកម៉ូតូម៉ានិច​ បិទគូថពីក្រោយ ឃាត់ខ្លួន) រីឯ៤នាក់ទៀតគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានចេញពីកន្លែងផ្ញើរសម្ភារៈនៅក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារបែកចាន ស្រុកអង្គស្នួល ដោយបានដាក់កាបូបវាន់នឹងចង្កេះ ហើយជិះម៉ូតូឆ្ពោះទៅផ្ទះនៅឃុំឆក់ឈើនាង ពេលជិះដល់ចំណុចកើតហេតុ ស្រាប់តែបក្ខពួកជនសង្ស័យជិះម៉ូតភិនភាគដូចខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ។ បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះគេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ។
ក្រោយមកជនរងគ្រោះបានរាយការណ៍ឲ្យសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានហើយ ផ្នែកជំនាញនគរបាលយុត្តិធម៌ ប៉ុស្តិ៍បែកចាន ប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច បានចេញល្បាតនៅក្នុងភូមិសាស្ដ្រតែមិនឃើញមុខសញ្ញាឡើយ។ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានសកម្មភាពមើលមុខមើលក្រោយ ដោយសមត្ថកិច្ចមានការសង្ស័យ ក៏ហៅជនសង្ស័យទាំងបីនាក់ទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

ជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ឈ្មោះ ជា សុវណ្ណ ហៅណា ឈ្មោះ សុខ ឌី ហៅជា បានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះទាំង២នាក់ខាងលើ​ ប្រាកដមែន ។ ចំពោះប្រាក់និងសម្ភារៈដែលធ្វើសកម្មភាពបាន ខ្លួននិងបក្ខពួកបានចែកគ្នាចាយនិងលក់អស់ហើយ។ ចំណែកបក្ខពួកដែលគេចខ្លួនមានឈ្មោះ ឆដា ឈ្មោះ ហាប់ ឈ្មោះ ឈីត ឈ្មោះ រាជ ជិះម៉ូតូម៉ាកសងC125 ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ ៧៨៩០ និងម៉ូតូម៉ាកនិចពណ៌ទឹកប្រាក់ ឆ្នាំ២០២២ មិនចាំផ្លាកលេខ។

ចំពោះជនសង្ស័យទាំង៣នាក់​ និងបក្ខពួក​ ធ្លាប់ធ្វើសកម្មភាពឆក់​ នៅស្រុកអង្គស្នួល​ ៣លើក​ នៅផ្លូវ៤១​ ខេត្តកំពង់ស្ពឺ​ ១លើក​ នៅរាជធានីភ្នំពេញ​ ជាច្រើនលើក។
-ជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ធ្លាប់ជាប់ពន្ធនាគារខេត្តកំពត ពីបទ ហិង្សាដោយចេតនា ជាប់រយៈពេល១ឆ្នាំ ៦ខែ និងជាប់ពីបទប្រើប្រាស់សារធាតុញៀន នៅពន្ធនាគារព្រៃស ភ្នំពេញ រយៈពេល១ឆ្នាំ ។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង​ តាមនីតិវិធី​ ៕

 

អត្ថបទដែលជាប់ទាក់ទង