**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

រដ្ឋមន្ត្រីបរិស្ថាន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីកិច្ចសហការរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Kuribayashi Takanori លេខាទី១ នៃស្ថានទូតជប៉ុន និងជាតំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) ប្រទេសជប៉ុន តំណាងដៃគូវិនិយោគជប៉ុន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ និងមន្រ្តីជំនាញសរុបចំនួន៣១រូប ក្នុងគោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់លើយន្តការនៃកិច្ចសហការ និងផែនការវិនិយោគរបស់ដៃគូវិនិយោគជប៉ុន ក្នុងការរៀបចំនិងប្រតិបត្តិការក្នុងមជ្ឈមណ្ឌល។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះទស្សនទាន និងគោលគំនិតរបស់ភាគីជប៉ុនដែលមានបំណងចូលរួមសហការអភិវឌ្ឍន៍មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងក៏បានផ្តល់ជាអនុសាសន៍ដល់ក្រុមការងារឱ្យធ្វើការសិក្សាឱ្យបានល្អិតល្អន់ពីសក្ដានុពលរបស់មជ្ឈមណ្ឌលសំដៅរៀបចំឱ្យក្លាយទៅជាទីតាំងមានការទាក់ទាញ និងរួមចំណែកក្នុងការធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់តាមរយៈ ១)ការធ្វើកសិកម្មប្រភេទណាដែលជួយឱ្យប្រជាជនខ្មែរអាចមានហូបចុកគ្រប់គ្រាន់ តម្លៃថោកមានគុណភាពល្អ និងមិនប៉ះពាល់ដល់សុខភាព ២). ប្រភេទថាមពលនិរន្តរភាពដែលអាចអនុវត្តបាននៅកម្ពុជា ៣) ប្រភេទឧស្សាហកម្មដែលជោគជ័យ និងអាចនាំមកអនុវត្តនៅកម្ពុជាបាន ៤).ការលុបបំបាត់សំណល់ប្លាស្ទិក និង៥) ការអប់រំផ្សព្វផ្សាយ (STEM Education)។

ឯកឧត្តមក៏បានបញ្ជាក់ថាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងភាពសំបូរបែបនៃចំណីអាហារគឺជាកត្តាសំខាន់ ដែលចាំបាច់ត្រូវសិក្សាស្រាវជ្រាវរកបច្ចេកវិទ្យាយ៉ាងណាដើម្បីសម្រេចបាននូវគោលបំណងទាំង ៣ នេះសម្រាប់ប្រជាជនកម្ពុជា។

សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនគ្រោងនឹងសហការជាមួយមជ្ឈមណ្ឌលកេសរកូលលើផ្នែកសំខាន់ៗ រួមមាន៖១. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលរួមមាន ការរៀបចំប្រព័ន្ធផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរដោយយានយន្តអគ្គិសនី ៣. ការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់ រឹង-រាវ ក្នុងមជ្ឈមណ្ឌល និង ៤. ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងបម្រើសកម្មភាពនានារបស់មជ្ឈមណ្ឌល។ ការជួយគាំទ្ររបស់ជប៉ុនទាំងនេះនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងកំពុងពេញនិយមបំផុតក្នុងសកលលោករួមមានការរៀបចំMega Solar, Green Hydrogen, Micro-Grid, Smart waste collection, smart road and mobility៕

 

អត្ថបទដែលជាប់ទាក់ទង