សម្តេចប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភាវៀតណាម អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វឿង ឌីញ ហ្វេ ( Vuong Dinh Hue ) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ (កម្ពុជា-វៀតណាម) និងរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ នេះបើយោងតាម AKP៕