លោកស្រី Peng Liyuan រួមជាមួយភរិយារឬស្វាមីរបស់មេដឹកនាំនឹងតំណាងនៃអង្គភាពសេដ្ឋកិច្ច APEC ទស្សនាសារមន្ទីរសិល្បៈជាតិអយុធ្យា
កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា តាមការអញ្ជើញរបស់ភរិយានាយករដ្ឋមន្ត្រីថៃ លោកស្រី Naraporn Chan-ocha លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនរួមជាមួយភរិយារឬស្វាមីរបស់មេដឹកនាំនឹងតំណាងនៃអង្គភាពសេដ្ឋកិច្ច APEC ទស្សនាសារមន្ទីរសិល្បៈជាតិអយុធ្យា ។
ពេលលោកស្រី Peng Liyuan អញ្ជើញទៅដល់ លោកស្រី Naraporn បានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅនៅច្រកចូលសារមន្ទីរ ហើយបានអមដំណើរទស្សនា ។ សាលពិព័រណ៍បានតាំងបង្ហាញស្នាដៃសិល្បៈក្នុងពិធីអបអរសាទរដ៏សំខាន់របស់ព្រះរាជវង្សនុវង្សថៃនិងផលិតផលសិប្បកម្មប្រពៃណីថៃ ។ នៅពេលបានឮថា សារមន្ទីរនេះមានគោលបំណងបន្តវេននិងអភិវឌ្ឍសិប្បកម្មប្រពៃណីរបស់ថៃ ដើម្បីជួយគ្រួសារក្រីក្រនៅតំបន់ដាច់ស្រយាលឱ្យលំនៅដោយទីពឹងលើខ្លួនឯង លោកស្រី Peng Liyuan បានសម្តែងការកោតសរសើរថា នេះគឺស្រដៀងទៅនឹងគំនិតកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ។ ទម្រទៀនរាងផ្កាឈូកមួយបានទាក់ទាញចំណាប់អារម្មណ៍របស់លោកស្រី Peng Liyuan ។ លោកស្រី Peng Liyuan បានថ្លែងថា ប្រជាជនចិនគោរពនូវការតំណាងឱ្យបុគ្គនិកលក្ខណៈដ៏បរិសុទ្ធនិងថ្លៃថ្នូរនៃផ្កាឈូក ។ លោកស្រី Naraporn បានយល់ស្របថា ផ្កាឈូកគឺជាផ្កាដែលប្រជាជនថៃប្រើប្រើស់ក្នុងការបូជាព្រះពុទ្ធ ។ លោកស្រី Peng Liyuan បានថ្លែងដោយសប្បាយរីករាយថា នេះឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវភាពស្រដៀងគ្នានៃគុណតម្លៃរបស់ប្រជាជនចិននិងថៃ ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Peng Liyuan បានសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយភរិយាឬស្វមីរបស់មេដឹកនាំនៃអង្គកភាពសេដ្ឋកិច្ចផ្សេងទៀតនិងបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា ៕