សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទស្រូវអង្ករពិភពលោក
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២២ និងការទទួលពានរង្វាន់ [អង្ករល្អបំផុតពិភពលោក]។
លោកស្រី គីម ស្រីរ័ត្ន អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមសន្និសីទ ស្រូវអង្ករពិភពលោកដែលរៀបចំដោយ វិទ្យាសា្ថនអន្តរជាតិ [The International Commodity Institute-ICI] ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅតំបន់ទេសចរណ៍នៃខេត្តភូកេត ប្រទេសថៃ និងមានអ្នកចូលរួមប្រមាណជាជាង ៧០០នាក់ មកពីជាង ៣០ប្រទេស។។