ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី.ខេត្ត និងសមាជិកយុវជនគណបក្សថ្នាក់កណ្ដាលជាប្រធានគណបក្សខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា [វិមាន ៧ មករា] សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសមាជិកសមាជិការចូលរួមចំនួន៥៣នាក់។។