ឯកឧត្តម ឡេង ប៉េងឡុង អញ្ជើញធ្វើពិធីសែនព្រេនក្រុងពាលី នៅសណ្ឋាគារសុខាភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិអាយប៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជាមន្ត្រីបម្រើការមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA) លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញធ្វើពិធីសែនព្រេនក្រុងពាលី សុំសេចក្តីសុខ ដែលប្រទេសកម្ពុជាយើងនឹងរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។