ស្អែននេះសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែង អភិបាលខេត្តពោធិ៍សាត់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ពោធិ៍សាត់ ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម ខូយ រីដា ជាអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ។