**មន្ត្រីជំនាញកំពុងស្រាវជ្រា វករណីវិវាទរវាងប៉ូលិសចរាចរណ៍ និងម្ចាស់រថយន្ត ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតី រហូតដល់មានការចោទថា ប៉ូលិសចរាចរណ៍បានលួច memoryក្នុងរថយន្ត**ក្រុមហ៊ុនដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលប្រព័ន្ធទឹកសាធារណៈ នៅក្នុងខេត្តកណ្តាល បានអនុវត្តវិធានការច្បាប់ និងកំពុង កែសម្រួលប្រព័ន្ធបញ្ចេញសំណល់រាវតាមស្តង់ដារបច្ចេកទេសអនុញ្ញាត**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា

បទវិភាគ៖ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លើកទី ២៩ បានបិទបញ្ចប់នៅប្រទេសថៃ ។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដោយលើកឡើងនូវគំនិតផ្តួចផ្តើមនិងវិធានការជាក់ស្តែងសំខាន់ៗមួយចំនួនជុំវិញការកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកនិងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ជាដើមដែលទទួលបានការឆ្លើយតបនិងគាំទ្រយ៉ាងសកម្មពីបណ្តាភាគីនានា ។ កិច្ចប្រជុំលើកនេះបានអនុម័តលើឯកសារសមិទ្ធិផលសំខាន់ៗចំនួនពីរ គឺ《សេចក្តីប្រកាសរបស់មេដឹកនាំអង្គការ APEC》និង《គោលដៅក្រុងបាងកកស្តីពីសេដ្ឋកិច្ចបៃតងតាមវិធីវិលជុំខាងជីវសាស្រ្ត》ដែលបានឆ្លុះបញ្ចាំងពីគោលនយោបាយនិងគំនិតផ្តួចផ្តើមពាក់ព័ន្ធរបស់ប្រទេសចិន ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញជាទូទៅថា ពាក្យសម្តីសំខាន់ៗរបស់លោកប្រធានរដ្ឋចិន Xi Jinping បានបំភ្លឺដល់”ពេលវេលាអាស៊ី”សម្រាប់អភិបាលកិច្ចសកល ហើយប្រទេសចិនបានក្លាយជាកម្លាំងនាំមុខគេដែលសាមគ្គីគ្រប់ភាគីទាំងអស់ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម ។
អង្គការ APEC គឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងនាមជា”ប្រទេសនាំមុខគេ”និង”ក្បាលម៉ាស៊ីន”នៃសេដ្ឋកិច្ចពិភពលោក តើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណានិងដើរតាមផ្លូវណា ? វាមិនត្រឹមតែពាក់ព័ន្ធដល់អនាគតនិងជោគវាសនានៃតំបន់នេះប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ ។ កិច្ចប្រជុំរបស់អង្គការ APEC ឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ “ការបើកទូលាយ តភ្ជាប់គ្នានិងតុល្យភាព”ដែលបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់មហាគ្រួសារអាស៊ីប៉ាស៊ីហ្វិក ។
ប្រទេសចិនគឺជារដ្ឋសមាជិកដ៏សំខាន់នៃអង្គការ APEC ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APECឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអំពាវនាវឱ្យកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកដែលប្រកបដោយសន្តិភាព ស្ថិរភាព ភាពសម្បូរសប្បាយរួម ភាពស្រស់ស្អាតនិងជួយគ្នាទៅវិញទៅមកដោយសង្កត់ធ្ងន់ថា “ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដនិងគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី” “ត្រូវប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាប័ន្ន ព្រមនិងសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ” “ត្រូវប្រកាន់ខ្ជាប់នូវការបើកចំហកិច្ចសហប្រតិបត្តិការក្នុងតំបន់និងរួមគ្នាជំរុញវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិក ។”
បើមើលពីសុន្ទរកថាគន្លឹះទាំងនេះ មជ្ឈដ្ឋានខាងក្រៅអាចឃើញថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតសំខាន់លើពាក្យគន្លឹះមួយនេះ ពោលគឺ “សហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិក”ដោយបានអំពាវនាវឱ្យបណ្តាភាគីនានា”គាំពារទិសដៅត្រឹមត្រូវនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” ក៏ដូចជាបានអធិប្បាយពីបញ្ហាថា”តើត្រូវជំរុញឱ្យកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅតាមរបៀបណា” ។
ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចកាត់ផ្ដាច់ពីអាស៊ីប៉ាស៊ីហ្វិកបានទេ ហើយវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកក៏មិនអាចកាត់ផ្ដាច់ពីប្រទេសចិនផងដែរ ។ អង្គការ APEC បានកំណត់គោលដៅដ៏មហិមាស្តីពីការបង្កើត”សហគមន៍រួមនៃអាស៊ីប៉ាស៊ីហ្វិក”នៅឆ្នាំ ២០៤០ ដែលបានផ្សារភ្ជាប់និងជំរុញគ្នាទៅវិញទៅមកជាមួយនឹងទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនាតែមួយនៃអាស៊ីប៉ាស៊ីហ្វិកដែលប្រទេសចិនបានលើកឡើងនោះ ។ ក្នុងសុន្ទរកថាគន្លឹះរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ អង្គការ APEC ឆ្នាំនេះ បានបន្សល់ទុកម្តងទៀតនូវ”ដានរបស់ចិន”ដ៏ជ្រាលជ្រៅលើផ្លូវអភិវឌ្ឍន៍នៃអាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសចិនដែលបោះជំហានឆ្ពោះទៅរកការធ្វើទំនើបកម្មជាបន្តបន្ទាប់ ពិតជានឹងផ្តល់កាលានុវត្តភាពថ្មីកាន់តែច្រើនដល់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនជាក់ជាមិនខាន ៕

 

អត្ថបទដែលជាប់ទាក់ទង