**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់លើកទី៥

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសម្អាតមីននិងគ្រប់គ្រងចំការមីនថ្នាក់អាស៊ាន និងថ្នាក់តំបន់លើកទី៥ សម្រាប់UNPKO។
ក្នុងពិធីនេះ ឯកឧត្តម មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកព័ត៌មាននិងបទពិសោធន៍ពីគ្នាទៅវិញទៅមក ស្របគ្នានឹងការយកចិត្តទុកដាក់លើវិស័យមីន ដោយកម្ពុជាបានចាត់ទុកវិស័យនេះ ជាវិស័យអាទិភាពទី១៨បន្ថែម ពីលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ឱ្យដឹងថា កម្ពុជានឹងដកស្រង់មេរៀន បទពិសោធន៍ថ្មីៗ ព្រមទាំងធ្វើនវានុវត្តលើចំណេះជំនាញថែមទៀត ពីការពិភាក្សាស៊ីជម្រៅក្នុងវគ្គហ្វឹកហ្វឺននេះ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀត ក្នុងប្រទេសសាម៉ី និងក្នុងប្រតិបត្តិការរក្សាសន្តិភាពសម្រាប់អនាគត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់ ដែលមានរយៈពេលជាង៣សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មានគោលបំណងផ្តល់ការគាំទ្រដល់ប្រតិបត្តិការសន្តិភាពអង្គការសន្តិភាព នឹងអនុវត្តតាមរូបមន្ត យុទ្ធសាស្ត្រ សកម្មភាពមីន អ.ស.ប (UMASS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានស្តីពីសកម្មភាពមីន (IMSMA) យុទ្ធសាស្ត្រសកម្មភាពមីនថ្នាក់ជាតិ(NMAS) និងបទពិសោធន៍ជាក់ស្តែង ដែលបានមកពីអាជ្ញាធរមីនកម្ពុជា ក៏ដូចជាការដកស្រង់ផ្ទាល់ពីតំបន់បេសកកម្មមកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងនៅក្នុងនិងក្រៅប្រទេស។

ឯកឧត្តម ឱ្យដឹងទៀតថា វគ្គនេះមានការចូលរួមពីសំណាក់យោធាចារ្យជាតិ និងអន្តរជាតិ មកពីបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់រួមមាន បារាំងចំនួន២នាក់ អូស្រ្តាលី១នាក់ និងកម្ពុជាចំនួន៧នាក់។ ចំពោះសិក្ខាកាម មានចំនួន៣១នាក់ ឥណ្ឌូនេស៊ី៣នាក់ ថៃ២នាក់ ហ្វីលីពីន២នាក់ នេប៉ាល់២នាក់ ឡាវ២នាក់ ម៉ុងហ្គោលលី២នាក់ ម៉ាឡេស៊ី១នាក់ វៀតណាម១នាក់ បង់ក្លាដែស១នាក់ និងកម្ពុជាចំនួន១៥នាក់។ ក្នុងចំណោមសិក្ខាកាមទាំង៣១នាក់ មានសិក្ខាកាមនារីចំនុួន៥នាក់៕

 

អត្ថបទដែលជាប់ទាក់ទង