**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

មន្ត្រីឧទ្យានុរក្សកែវសីមា ឃាត់​បុរស​២​នាក់ ដាក់​អន្ទាក់​ចាប់​សត្វ​ស្លាប​([ល្វាចេក​ព្រៃ​] ដាក់លាក់​ក្នុង​អាវ​យកទៅ​លក់​ឲ្យ​វៀតណាម

ភ្នំពេញ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​០២​គ្រឿង ក្នុង​សភាព​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់​សួរនាំ ខណៈ​ជន​សង្ស័យ​​ទាំង​២​នាក់ កំពុង​បើកបរ​ម៉ូតូ ហើយ​នៅ​ក្នុង​ខ្លួន​ពាក់​អាវធំ ។

ក្រោយ​ស្ទាក់​ឃាត់​សួរនាំកាលពីវេលារសៀលនាថ្ងៃ​ទី​២១ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០២២នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ ក៏​បាន​ឆែក​ឆែរ​ឃើញ​សត្វ​ស្លាប ល្វាចេក​ព្រៃ ដែល​ជនសង្ស័យ​បាន​លាក់​ទុក​នៅ​ក្នុង​អាវធំ និង​នៅ​ក្នុង​ម៉ូតូ បម្រុង​នាំ​យក​ទៅ​លក់ នៅ​ឯ​ប្រទេស​វៀតណាម ។
មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង រឹបអូស​បាន​មានដូចជា ៖ ១/ សត្វ​ស្លាប​ល្វាចេក ចំនួន ៣៩​ក្បាល និង​២/ ម៉ូតូ​ម៉ាក​វ៉េវ ចំនួន​០២​គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ច​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​សត្វ​ស្លាប នាំ​យក​មក​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។

សូមបញ្ជាក់ថា ល្វាចេក​ព្រៃ គឺជា​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល មាន​ក្បាល ទ្រូង ខ្នង និង​កន្ទុយ​ពណ៌​ខៀវចាស់ និង​ចុង​ខ្នង​ពណ៌​ស និង​បក្សី​ញី​វិញ មាន​ពណ៌​ស្រអាប់​ជាង​ឈ្មោល ក្បាល ទ្រូង និង​ខ្នង​ពណ៌​ប្រផេះ​ក្រ​ម៉ៅ​[ខៀវខ្ចី​] ។ តាម​ការ​សិក្សា​ពី​ជីវសាស្ត្រ​រស់នៅ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ឫស្សី និង​បង្ហាញ​វត្តមាន​ពេញ​មួយ​ឆ្នាំ ដោយ​មាន​រដូវ​បន្ត​ពូជ​ចាប់ពី​ខែមីនា ដល់​ខែ កញ្ញា។។

 

អត្ថបទដែលជាប់ទាក់ទង