លោកប្រធានរដ្ឋចិន Xi Jinping និងអគ្គទេសាភិបាលនៃប្រទេសហ្សាម៉ាអ៊ីក ផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហ្សាម៉ាអ៊ីក
នាថ្ងៃទី ២១ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping និងអគ្គទេសាភិបាលនៃប្រទេសហ្សាម៉ាអ៊ីក បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហ្សាម៉ាអ៊ីក ។
ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ប្រទេសហ្សាម៉ាអ៊ីក គឺជាប្រទេសដំបូងបំផុតមួយក្នុងចំណោមប្រទេសក្នុងតំបន់ការ៉ាប៊ីនដែលប្រើប្រាស់ភាសាអង់គ្លេស ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទំនាក់ទំនងចិន-ហ្សាម៉ាអ៊ីក តែងតែរក្សាបាននូវនិន្នាការអភិវឌ្ឍន៍ដ៏ល្អប្
រសើរ ភាគីទាំងពីរបានបង្កើនការកសាងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយផ្លែផ្កា ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហ្សាម៉ាអ៊ីក ហើយមានឆន្ទៈរួមសហការជាមួយលោកអគ្គទេសាភិបាល Allen ដោយចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាចំណុចចាប់ផ្តើមថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជាដឹកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រចិន-ហ្សាម៉ាអ៊ីតឱ្យឡើងដល់កម្រិតថ្មី ក្នុងន័យរួមគ្នាកសាងសហគមន៍រួមវាសនាចិន-ហ្សាម៉ាអ៊ីកក្នុងយុគសម័យថ្មី ៕