ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីអាមេរិក ចូ បៃដិន មិនបានជជែគពីរឿង សេង ធារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងជំនួបរវាងសម្តេចជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន មិនបានជជែកអំពីរឿងកញ្ញា សេង ធារី ឬប្រជាធិបតេយ្យកម្ពុជានោះទេ ។
ក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ជំនួបរបស់មេដឹកនាំ គឺមានកំណត់ហេតុ ហើយក្នុងកំណត់ហេតុកន្លងទៅនេះ គឺកម្ពុជាបានកត់ត្រានូវរាល់អ្វីដែលប្រធានាធិបតី ចូ បៃដិន លើកឡើងជាភាសាអង់គ្លេស ហើយពេលបកជាភាសាខ្មែរ ក៏ត្រូវបានកត់ត្រាជាភាសាខ្មែរផងដែរ ។