**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

វិស័យឯកជន និងក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរដែនដីខេត្តមណ្ឌលគីរី រៀបចំកម្មវិធីបញ្ជៀបចំណេះដឹង ស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី

ភ្នំពេញ៖ វិស័យឯកជន និងក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរដែនដីខេត្តមណ្ឌលគីរី នាថ្ងៃទី២២ វិច្ឆិកានេះ បាន
រៀបចំកម្មវិធីបញ្ជ្រៀបចំណេះដឹងស្ដីពីបរិស្ថានដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក គង់ សៀកលី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) ព្រមទាំងថ្នាក់ដឹកនាំវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត និងសិស្សានុសិស្សប្រមាណ ១០០នាក់។

មានមតិស្វាគមន៍នាឱកាសនោះ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងពិតជាមានមោទនភាពដែលក្រសួងបរិស្ថាន បានជ្រើសរើសខេត្តមណ្ឌលគិរីជាទីកន្លែងសម្រាប់ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដ៏មានសារៈប្រយោជន៍នេះ។ ក្នុងថ្ងៃនេះ ក្រសួងបរិស្ថានក៏បានបង្កើតជាកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានបន្ថែមជាមួយនឹងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាការពញ្ញាក់ស្មារតីក្នុងការត្រៀមខ្លួន និងការចូលរួមអនុវត្តនូវអនាម័យបរិស្ថាន ការគ្រប់គ្រងធនធានជីវៈចម្រុះឱ្យកាន់តែប្រសើរឡើង។

លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយកក្រុមហ៊ុន វ័នហ្រ្វេតធើនីធី ឯ.ក (វីតាល់) បានវាយតម្លៃខ្ពស់ដែលក្រសួងបរិស្ថានបានរៀបចំឱ្យមានកម្មវិធីផ្សព្វផ្សាយចំណេះដឹងស្ដីពីបរិស្ថាន ជូនប្អូនៗជាសិស្សានុសិស្ស អមដោយសំណួរ-ចម្លើយ ស្ដីពីចំណេះដឹងបរិស្ថានដើម្បីទទួលបានរង្វាន់ ការដាំដើមឈើ និងសកម្មភាពបរិស្ថានផ្សេងទៀត ដើម្បីជាការបំផុសស្មារតី និងជំរុញដល់ការផ្លាស់ប្ដូរឥរិយាបទ ផ្តើមចេញពីយើងម្នាក់ៗ ឱ្យចេះស្រឡាញ់ ថែរក្សានិងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការចាប់ផ្តើម ធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដើម្បីសោភ័ណភាពសាលាយើង សហគមន៍យើង និងមាតុភូមិយើងស្អាត និងបៃតង។

គួរបញ្ជាក់ថា ការងារជាអាទិភាពរបស់វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសា ដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអនាម័យ ការចូលរួមសកម្មភាពសង្គម វីតាល់បានចូលរួមចំណែកការងារសង្គម មានមូលដ្ឋានផ្តោតលើវិស័យជាអាទិភាព រួមមាន៖ ការអប់រំ, បរិស្ថាន, សុខភាពនិងកីឡា, វប្បធម៌, និងសង្គម តាមរយៈ មូលនិធិ២៥៛ វីតាល់។

លោក គង់ សៀកលី អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការរៀបចំទិវាអនាម័យ២៣វិច្ឆិកា ក្រសួងបរិស្ថានតែងរៀបចំនូវកម្មវិធីបរិស្ថាន លើកកម្ពស់ចំណេះដឹងបរិស្ថាន ជូនដល់ប្អូនៗសិស្សានុសិស្ស តាមរយៈសកម្មភាព និងផ្សព្វផ្សាយ ការអនុវត្តគោលការណ៍ ៣អ៊ែរ (3Rs)គឺ៖ កាត់បន្ថយការប្រើប្រាស់(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃឡើងវិញ(Recycle) ក្នុងការកាត់បន្ថយសំណល់ និងធ្វើការទុកដាក់ និងបែងចែកសំណល់ឱ្យបានត្រឹមត្រូវក្នុងធុងសំរាម ៕

អត្ថបទដែលជាប់ទាក់ទង