ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ បានដឹកនាំកិច្ចប្រជុំបន្តរបស់ក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី
ភ្នំពេញ៖ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ ទទួលបន្ទុកសិក្សាស្រាវជ្រាវ និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំបន្តលើការងាររៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី ដែលរៀបចំឡើងនៅបន្ទប់អាគារគយ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំនេះបានពិភាក្សាគ្នា ពិនិត្យ ផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញ លើសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិក:ក្រឡាបញ្ជី តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីដាក់ជូនក្រុមការងារថ្នាក់ដឹកនាំពិនិត្យ សម្រេចបន្ត ។។