**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សត្វកែះញីមួយក្បាល ដែលជួយសង្គ្រោះពីអន្ទាក់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត តែជាអកុសលកូនក្នុងផ្ទៃ បានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា សត្វកែះញីមួយក្បាល ដែលមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋ ក្នុងស្រុកសំឡូតបាន ជួយសង្គ្រោះពីអន្ទាក់របស់ព្រានព្រៃ ឥឡូវនេះបានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ ប៉ុន្តែជាអកុសល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថារហូតមកដល់ល្ងាចថ្ងៃទី២២ វិច្ឆិកា សត្វកែះញីនេះអាចស៊ីចំណីបាន តិចតួច និងក្រុមពេទ្យសត្វបន្តតាមដានសុខភាព ។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងការសោកស្តាយដែលកូនសត្វកែះបានរលូតនិងស្លាប់ ក្រោយពីមេរបស់វាបានជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ និងធ្លាក់ពីលើជ្រលងភ្នំ ធ្លោះចង្កោះនិងបាក់ជើង។
«ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋដែលបាន សហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន»។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម នេត្រ ភក្ត្រា មុននឹងបន្តថា ក្រុមអ្នកអភិរក្ស បន្តតាមដានបននថែមពីស្ថានភាពសត្វកែះញីបន្ថែមនៅយប់នេះ និងថ្ងៃស្អែក មុននឹងបញ្ជូនមកកាន់ទីតាំងថែរក្សាអភិរក្ស។

សូមរំឭកថា សត្វកែះមួយក្បាលនេះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសនិងប្រជាពលរដ្ឋពីកណ្តាប់ដៃព្រានព្រៃ។ បើតាមឯកឧត្តមរដ្ឋលេខាធិការ សត្វកែះគឺជាប្រភេទសត្វកម្រនៅលើពិភពលោក និងត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដែលនេះគឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់សម្រាប់ការអភិរក្សជីវចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា៖ «បច្ចុប្បន្ននេះ សត្វកែះកំពុងប្រឈមមុខនឹងការបាត់បង់ពូជ ដោយសារតែការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងក្នុងការជួញដូរដោយសារតែជំនឿ»។

ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តដែលមានតំបន់ការពារធម្មជាតិរួមមានខេត្ត ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ ហើយគ្រោងនឹងបន្តទៅកាន់ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កោះកុង សៀមរាបនិងបណ្តាខេត្តផ្សេងទៀត។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យ បានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋងាកមកស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រះ ជីវៈចម្រុះកាន់តែខ្លាំងព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយមន្ត្រីអភិរក្ស។ ការជួយសង្គ្រោះសត្វកែះនៅខេត្តបាត់ដំបងគឺជាភស្តុតាងស្រាប់ដែលបង្ហាញថាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរសង្គករោះសត្វព្រៃ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់សាធារណជន បញ្ឈប់ការហូបសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ បញ្ឈប់ការបរបាញ់ និងលក់ដូរសាច់សត្វព្រៃ។ សូមកុំជឿថា សំណាកសត្វ ឆ្អឹង សាច់ឬឈាមសត្វព្រៃជួយបំប៉នសុខភាព ឬព្យាបាលជំងឺឱ្យសោះ តែផ្ទុយទៅវិញនាំឱ្យអន្តរាយដល់សុខភាព និងធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិតព្រោះសាច់ ឈាម សំណាកសត្វព្រៃពោរពេញដោយមេរោគ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា សូមនិយាយថាទេចំពោះសាច់សត្វព្រៃដើម្បីបញ្ឈប់ការដាក់អន្ទក់ និងបរបាញ់សត្វ ការជយញដូរសត្វព្រៃខុសច្បាប់។ ឯកឧត្តមបានលើក ឡើងថា៖«សត្វព្រៃមានតម្លៃជាសកលសម្រាប់បរិស្ថាននិងប្រព័ន្ធអេកូឡូស៊ី។ សត្វព្រៃក៏ជាសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរតាមរយៈទេសចរណ៍ធម្មជាតិដែលជាមាសបៃតងរបស់កម្ពុជា។ ថែរក្សាព្រៃឈើ សត្វព្រៃ នោះគឺជាមូលដ្ឋាន យ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានរួមនឹងដៃគូបាននឹងកំពុងជំរុញលើការបង្កើតមុខរបរ ការងារ បង្កើនប្រាក់ចំណូលជូន ពលរដ្ឋសហគមន៍ដែលជាមូលដ្ឋានគ្រឹះ យ៉ាងសំខាន់កាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏បានឈានជើងដល់របត់ថ្មី ដែលអាចរកប្រាក់ចំណូលពីការ អភិរក្សធនធានធម្មជាតិរបស់ខ្លួន តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ហេតុដូច្នេះបានជា ការចូលរួមថែរក្សាព្រៃឈើ សត្វព្រៃថ្ងៃនេះគឺសម្រាប់អនាគតដ៏រុងរឿង» ៕

អត្ថបទដែលជាប់ទាក់ទង