**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអាជ្ញាធរខេត្តកំពង់ចាម អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋ ៤០០ គ្រួសារ ក្នុងស្រុកស្រីសន្ធរ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងប្រតិភូអមដំណើរ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញចែកស្បៀងអាហារ របស់រដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយការបាក់ស្រុតច្រាំងទន្លេចំនួន ៤០០ គ្រួសារ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

អភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឃុំផ្ទះកណ្ដាល នៅចំនុចច្រាំងទន្លេភូមិផ្ទះកណ្តាលក្រោម ច្រាំងទន្លេបានបាក់ស្រុតមានបណ្តោយប្រវែង ៣៥០ ម៉ែត្រ មានទំហំច្រាំងបាក់ស្រុតប្រវែង ៤ ម៉ែត្រ និងជម្រៅបាក់ចូលក្នុងទឹក១០ម៉ែត្រ មានផ្ទះប្រជាពលរដ្ឋបានបាក់ស្រុតចូលក្នុងទន្លេ ១ខ្នង ផ្ទះប្រជាពលរដ្ឋរុះរើភ្លាមៗមានចំនួន ៦ខ្នងផ្ទះ ផ្ទះប្រជាពលរដ្ឋប្រឈមការរុះរើមានចំនួន ៥២ខ្នងផ្ទះ ស្មើ ៥៨គ្រួសារ ។ ហើយនៅថ្ងៃនេះ មានប្រជាពលរដ្ឋ ដែលបានមកទទួលអំណោយ មានចំនួន ៤០០ គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ក្រ១ ក្រ២ និងប្រជាពលរដ្ឋរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេផងដែរ ។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ផងដែរថា មួយរយៈកន្លងមកនេះ គ្រោះធម្មជាតិបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើន ។ ជាមួយគ្នានេះប្រទេសជិតខាងក៏ជួបប្រទះរងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ជាក់ស្ដែងចំពោះខេត្តកំពង់ចាម គឺមានប្រជាពលរដ្ឋយើងរងគ្រោះដោយសារការបាក់ច្រាំងទន្លេ ដោយសារទឹកជំនន់ជាច្រើនគ្រួសារ នឹងខ្លះបានសម្រេចចិត្ត រើផ្ទះចេញពីតំបន់គ្រោះថ្នាក់ រកទីសុវត្ថិភាព ក្នុងនោះមានប្រជាពលរដ្ឋដែលរស់តាមតំបន់ដងទន្លេដូចជា នៅក្នុងស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរនេះជាដើម ដែលប្រការនេះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កំពុងមមាញឹកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា មួយរយៈកន្លងទៅនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចែកស្បៀងអាហារដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសប្រជាពលរដ្ឋរស់នៅជុំវិញបឹងទន្លេសាប ដែលរងគ្រោះដោយសារទឹកជំនន់ ។ ទន្ទឹមនឹងនេះ នៅក្នុងខេត្តកំពង់ចាម សម្ដេចតេជោបានផ្ដល់អំណោយជាស្រូវពូជរាប់រយតោន និងអង្កររាប់រយតោនផងដែរ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីដោះស្រាយជីវភាព និងផ្ដល់ស្រូវពូជដើម្បីធ្វើការដាំដុះស្ដារជីវភាពឡើងវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង