**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសទទួលស្គាល់សមាគមខ្មែរ-ចិនស្រុកមង្គលបូរី អាណត្តិទី៦


ភ្នំពេញ​៖​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាគមខ្មែរចិនអាណត្តិទី៦ ក្នុងស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ។

ពិធីនេះដោយមានពីឯកឧត្តម លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការរងគ្រប់កងឯកភាព មន្ទីរ អង្គភាព ពាក់ព័ន្ធ ធ្វើនៅសាលារៀនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីរបាយការណ៍ ស្វាគមន៍របស់ លោក គួយ គាំ អគ្គលេខាធិការសមាគមខ្មែរ ចិនស្រុកមង្គលបូរី និងជានាយកសាលារៀនខ្មែរ ចិនចុងវ៉ា ស្តីពីលទ្ធផលការងារសម្រេចបាន ការរីកចម្រើន របស់សមាគមន៍រួចមក។

ពិធីប្រគល់សេចក្តីសម្រេច និងមតិប្តេជ្ញាចិត្តរបស់ លោក អ៊ឹង វណ្ណម៉ៅ ប្រធានសមាគមខ្មែរ ចិន ស្រុកមង្គលបូរី អាណត្តិទី៦ថ្មី មានមតិប្តេជ្ញាចិត្ត បន្តខិតខំរួមជាមួយអនុប្រធាន និងសមាជិក សមាជិកាទាំង២៩រូប ដើម្បីដឹកនាំសមាគមឲ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាពទៅមុខប្រកបដោយប្រសិទ្ធិភាពថែមទៀត។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់របស់សមាគមខ្មែរ ចិនស្រុកមង្គលបូរី គ្រប់អាណត្តិដែលបានធ្វើឲ្យសមាគមមាននិរន្តរភាពការងារ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនខ្មែរ ចិន ចុងវ៉ា ស្រុកមង្គលបូរី ដែលរស់នៅប្រទេសបារាំង ព្រមទាំងសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស បានជួយឧបត្ថម្ភគាំទ្រដល់សមាគមឲ្យមានដំណើរការល្អតាំងពីដើម មកដល់បច្ចុប្បន្ននេះ នឹងធ្វើឲ្យសាលារៀនចិនចុងវ៉ា អាចមានលទ្ធភាពបង្រៀនសិស្សានុសិស្សទាំងភាសាខ្មែរ ចិន អង់គ្លេស ប្រមាណជិត៧០០នាក់ នាពេលបច្ចុប្បន្ននេះ។ នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដែលជាវិស័យអទិភាពក្នុងយុទ្ធសាស្ត្រចតុកោណ។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សង្ឃឹមយ៉ាងមុតមាំថា ប្រធានសមាគម អនុប្រធាន សមាជិកទាំងអស់នៃអាណត្តិទី៦ថ្មីនេះនឹងបន្តខិតខំកសាងសមិទ្ធផលថ្មីបន្ថែមទៀត រួមសាមគ្គីគ្នាដឹកនាំសមាគមឲ្យមាននិរន្តភាព និងសម្រេចបានជោគជ័យតាមផែនការ សកម្មភាព និង លក្ខន្តិកៈការងាររបស់សមាគម៕

 

អត្ថបទដែលជាប់ទាក់ទង