**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង**អ្នកនាំពាក្យ៖ ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាការហោះហើរធ្វើតេស្តបច្ចេកទេសឧបករណ៍ មិនមែនជាការហោះហើរសាកល្បងបែបពាណិជ្ជកម្មដឹកមនុស្សនោះទេ**អាមេរិក ប្រកាសពីករណីអ្នកឆ្លងជំងឺផ្ដាសាយបក្សីដំបូងបំផុត ដោយមិនធ្លាប់ប៉ះពាល់សត្វផ្ទុកជំងឺ**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិពិតប្រាកដ**គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ប្រកាសទទួលស្គាល់សមាជិកថ្មី ៥៣៩នាក់**មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធខួប ៥​ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលសម្រាប់ស្ដារលទ្ធភាព នៃការស្ដាប់របស់កុមារក្រោយការវះកាត់ត្រចៀក ដល់កុមារគ-ថ្លង់ពីកំណើត**ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន! អាជ្ញាធរខេត្តព្រះវិហារ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនតោន និងដុតបំផ្លាញចោល ក្នុង**អភិបាលខេត្តកំពង់ធំ ជំរុញឱ្យបន្តការផ្សព្វផ្សាយតាមគ្រប់រូបភាព នូវសកម្មភាពចុះសម្អាតអនាម័យបរិស្ថាន និងការដាំដើមឈើ ដើម្បីឱ្យខេត្តកំពង់ធំ មានបរិស្ថានល្អ ស្រស់បំព្រង**គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី**ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)**កម្ពុជា ស្នើឱ្យក្រុមហ៊ុន XMXYG ដែលជាក្រុមហ៊ុនមានបទពិសោធន៍ខាងកំពង់ផែ និងភស្ដុភារកម្ម ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់វិនិយោគរបស់ខ្លួននៅកម្ពុជា**ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិ្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឃុំកោះសូទិន ប្រមាណជាង ៤ពាន់នាក់**ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌មាន Diario Financiero របស់ស៊ីលី**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បង្ហាញក្តីរីករាយដែលកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌ TYDA បានបោះជំហានក្លាយទៅជាមហាគ្រួសារដ៏ធំមួយ**គ្រាន់តែទាស់ពាក្យសំដីគ្នាបន្តិចបន្ទួច បុរសម្នាក់ទាញដាវកាប់ បុរសម្នាក់ទៀតដែលរស់នៅផ្ទះជាប់របងគ្នា បណ្តាលឲ្យរបួសធ្ងន់**បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣**ចិន និងថៃឡង់ដ៏ ប្រមូលផ្តុំគ្នា ចែករំលែកការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ ខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែនសមុទ្រ**អាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់ នឹងផ្គត់ផ្គង់រថក្រោះ Leopard 1A5 សម័យសង្រ្គាមត្រជាក់ ៧៧គ្រឿង បន្ថែមទៀតដល់អ៊ុយក្រែន**សហព័ន្ធធុរកិច្ចជប៉ុន ជំរុញ​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ពិនិត្យ​មើល​ ការ​ទិញ​យកក្រុមហ៊ុនដែក​អាមេរិក**នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

មន្ទីរបរិស្ថានខេត្តកណ្តាល រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»

ភ្នំពេញ​៖​ មន្ទីរបរិស្ថានខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន វត្តពោធិ៍ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព លោក ជឺ គីមហៃ អភិបាលនៃគណៈអភិបាលស្រុកស្អាង និងលោក ថោរ សុភាព អនុប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល។

ក្នុងនោះមានការចូលរួមមាន ពីសមាជិកក្រុមប្រឹក្សាស្រុកស្អាង លោកអភិបាលរងស្រុកស្អាង លោកអនុប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកណ្តាល លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងទាំងបីរបស់រដ្ឋបាលស្រុកស្អាង លោក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារភូមិ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្រុកស្អាង លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សកាកបាទក្រហម ក្មួយៗសិស្សានុសិស្ស នៃសាលាបឋមសិក្សា–អនុវិទ្យាល័យ ហ៊ុន សែន វត្តពោធិ៍ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាទួលស្ពឺ និងបឋមសិក្សា ហ៊ុន សែន ក្បាលកោះតូច សិប្បករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមចំនួន ២៥០នាក់ (ស្ត្រី ១១០នាក់)។

ទិវានេះប្រារព្ធធ្វើឡើងក្នុងគោលបំណងដ៏សំខាន់ គឺបំផុសចលនាអប់រំប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធជាតិ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិតគ្រប់ភូមិសិក្សា រោងចក្រ សហគ្រាស សិប្បករ អាជីវករ ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាព ទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន ផ្ទះសំបែង វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្លូវសាធារណៈ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជាមួយ មានបរិស្ថានល្អ ស្អាត បៃតង និងភាពស្រស់បំព្រង ហើយចំណុចសំខាន់ចំនួនពីរដែលត្រូវយកចិត្តទុកដាក់អនុវត្តគឺ៖

១. ត្រូវធ្វើអនាម័យខ្លួនប្រាណយើង ផ្ទះសំបែងយើង ភូមិឋានយើង និងអនាម័យតាមទីសាធារណៈ របស់យើង

២. បោះចោលសំរាមឱ្យត្រូវកន្លែង(ក្នុងធុងសំរាម) និងដាំដើមឈើ រុក្ខជាតិ ផ្កា ក្នុងមូលដ្ឋានរបស់យើង

នៅក្នុងពិធីនេះដែរ មន្ទីរបរិស្ថានខេត្តកណ្តាលបាននាំយកមកជាមួយនូវធុងសំរាមចំនួន១៦ រនាស់៤ ចូកសំរាម៥ អំបោសដងវែង៥ អំបោសដៃ៧ ធុងទឹក៣ បដាអប់រំបរិស្ថាន២ផ្ទាំង និងកូនឈើ ដើមរំដួល៤៥ដើម ជីកំប៉ុស្តិ៍៨ការ៉ុង សម្រាប់ដាំជានិមិត្តរូបនៅទីនេះ និងចែកជូន៖

១.សាលាឃុំតាលន់ បានធុងសំរាម២ រនាស់១ អំបោសថៃ១ ចូកសំរាម១

២.សាលាបឋមសិក្សានៅទីនេះ បានធុងសំរាម៧ រនាស់១ អំបោសដងវែង២ អំបោសដៃ៣ ចូកសំរាម២ ធុងទឹក១

៣.អនុវិទ្យាល័យនៅទីនេះ បានធុងសំរាម៧ រនាស់២ អំបោសដងវែង៣ អំបោសដៃ៣ ចូកសំរាម២ ធុងទឹក២ និងបដាអប់រំបរិស្ថាន២ផ្ទាំង

៤.សាលាបឋមសិក្សាទួលស្ពឺ បានកូនឈើ ដើមរំដួល ១០ដើម

៥.សាលាបឋមសិក្សា ហ៊ុន សែន ក្បាលកោះតូច បានកូនឈើ ដើមរំដួល ១០ដើមព្រមទាំងបានដាំកូនឈើ ដើមរំដួល ចំនួន២៥ដើម នៅក្នុងទីធ្លាសាលា និងធ្វើអនាម័យបរិស្ថាន នៅក្នុងតំបន់ប្រារព្ធពិធីផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង