**កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី

លោកជំទាវ ម៉ែន សំអន នាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន​ សែន​ ចែកជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នារសៀល ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ​ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ថ្ងៃនេះ លោកជំទាវបាននាំអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ​ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ដោយសារអត់អាហារនោះទេ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ និងថ្លែងកោតសរសើរក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ ។ ជាពិសេស បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមឲ្យកាន់តែ មានភាពរីកចម្រើនបន្ថែមទៀត ។

អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានរួមមាន៖ អង្គរ ចំនួន ២៥គីឡូក្រាម,មី ១កេស,ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ទឹកស៊ីអីវ ១យួរ,ត្រីខ ១យួរ,ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ) និងថវិកា ២ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង