ឯកឧត្តម យ៉ង សែម ដឹកនាំកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាសង្កេតការណ៍ប្រទេសប៉ាគីស្ថាន
ភ្នំពេញ៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) និងជាប្រធានដឹកនាំអង្គប្រជុំ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អ្នករាយការណ៍អង្គប្រជុំ និងឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា សមាជិក នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារវាងអាយប៉ាជាមួយសភាង្កេតការណ៍ប្រទេសប៉ាគីស្ថាន ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA-43) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំប្រព្រឹត្តទៅដោយមានការធ្វើបទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទ “ការវិនិយោគលើសន្តិភាពការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩” ដោយប្រទេសសមាជិក អាយប៉ានីមួយៗ ហើយប្រទេសសង្កេតការណ៍នឹងផ្តល់សុន្ទរកថាចុងក្រោយ និងបញ្ហាផ្សេង៕