សម្តេច សាយ ឈុំ ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នៅរាជធានីភ្នំពេញ៕