**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់**ថៃ បញ្ចេញយន្តហោះចម្បាំង F-16 ពីរគ្រឿង ទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដើម្បីបណ្តេញយន្តហោះមិនស្គាល់អត្តសញ្ញាណមួយគ្រឿង**ឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធ និងប្រើប្រាស់សារធាតុញៀន**អនុសាសន៍សំខាន់ៗ ៦ចំណុច របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី

បទវិភាគ៖បើសិនជាមានមិត្តភក្តិដូចអាមេរិកអ៊ីចឹង នោះអ្នកណានៅត្រូវការសត្រូវទៀត?

យប់ថ្ងៃទី២១ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកម៉ាក្រុង ប្រធានាធិបតីប្រទេសបារាំងបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរទទួលសហគ្រិនអឺរ៉ុបទាំងឡាយនៅវិមាន Elysee ក្រុងប៉ារីស ។ ឧត្តមមន្រ្តីនៃសហគ្រាសអឺរ៉ុបសំខាន់ៗដូចជា Ericsson Volvo និងUnileverជាដើមសុទ្ធតែមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ច។ ប៉ុន្តែ នេះមិនមែនជាពិធីជប់លៀងដែលពោរពេញទៅដោយភាពសប្បាយរីករាយនោះទេ តែគឺជាការរក្សាទុកដោយចិត្តអំណត់និងស្មោះសមួយលើក។
បច្ចុប្បន្ននេះ អ្នកនយោបាយរបស់បារាំង រហូតដល់ទ្វីបអឺរ៉ុបទាំងមូលបានព្រួយបារម្ភជាងពេលណាៗទាំងអស់ថា សហគ្រាសទាំងនេះនឹងចាកចេញពីអឺរ៉ុប ហើយប្រព័ន្ធឧស្សាហកម្មរបស់អឺរ៉ុបនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីអាមេរិក។
ដោយមកពីតម្លៃថាមពលអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំង និងដើមទុនផលិតកម្មបានតម្លើង បានជាសហគ្រាសអឺរ៉ុបបាននិងកំពុងប្រឈមនឹងវិបត្តិយ៉ាងតឹងរ៉ឹង ។ រីឯតម្លៃថាមពលរបស់អាមេរិកមានភាពនឹងនរបង្គួរ ថែមទាំងក៏មានជំនួយឧបត្ថម្ភយ៉ាងច្រើនដែលបណ្តាលមកពី«សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» បានជាសហគ្រាសអឺរ៉ុបបាននាំគ្នាទម្លាក់អាវុធចុះ ហើយសម្រុកទៅកាន់អាមេរិកដោយខានពុំបាន។
បន្ទាប់ពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើងមក អឺរ៉ុបបានធ្វើតាមអាមេរិកដោយបំផុសការដាក់ទណ្ឌកម្មច្រើនជុំទៅលើរុស្ស៊ី ទីបំផុត ខ្លួនបែរជាក្លាយជាអ្នករងគ្រោះដ៏ធំបំផុត ។ ចំណែកនៅត្រើយម្ខាងនៃមហាសមុទ្រអាត្លង់ទិក ខណៈពេលអឺរ៉ុបធ្លាក់ក្នុងវិបត្តិយ៉ាងខ្លាំង អាមេរិកដែលជាអ្នកបង្កវិបត្តិដោយផ្ទាល់បែរជាបានផលចំណេញយ៉ាងច្រើន ។ ឧទារហណ៍ ឧស្ម័នធម្មជាតិរាវដែលមានតម្លៃ៦០លានដុល្លារអាមេរិក បើដឹកទៅដល់អឺរ៉ុប អាចលក់បានតម្លៃ២៧៥លានដុល្លារអាមេរិក ដែលបានកើនឡើងជាង៣ដង។
មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏កំពុងយកឈើឆ្កឹះដំបៅរបស់អឺរ៉ុបដែរ ។ នៅខែសីហាឆ្នាំនេះ អាមេរិកបានដាក់ចេញ«សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» ដើម្បីផ្តល់ជំនួយឧត្ថម្ភធនខ្ពស់ដល់រថយន្តដើរដោយថាមពលអគ្គិសនីរបស់អាមេរិក បែរជាបានច្រានចោលសហគ្រាសនៃសហភាពអឺរ៉ុប ប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាដើម ។ ក្រោមមាត្រាអសមភាព កម្លាំងទាក់ទាញរបស់ឧស្សាហកម្មរថយន្តដើរដោយថាមពលអគ្គិសនីរបស់អឺរ៉ុបត្រូវកាត់បន្ថយ សហគ្រាសពាក់ព័ន្ធបាននាំគ្នាសម្រុកទៅកាន់អាមេរិក។
អឺរ៉ុបដែលបានភ្ញាក់រលឹកហើយមានការខឹងសម្បាយ៉ាងខ្លាំង។នៅថ្ងៃទី២២ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ បារាំងនិងអាល្លឺម៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយអះអាងថា នឹងរួមគ្នាធ្វើពហិការចំពោះ«សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»ដើម្បីការពារឧស្សាហកម្មអឺរ៉ុប។
អឺរ៉ុបត្រូវបានចាប់ចងជាមួយបង្គោលរបស់អំណាចអាមេរិក ហើយបញ្ជាក់ម្តងហើយម្តងទៀតពីពាក្យសម្តីដែលថា”បើសិនជាមានមិត្តភក្តិដូចអាមេរិកអ៊ីចឹង នោះអ្នកណានៅត្រូវការសត្រូវទៀត?” បន្ទាប់ពីចាញ់បោកអាមេរិក អឺរ៉ុបចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងអាមេរិក ។ ឧទាហរណ៍ដូចជា ទាក់ទិននឹងទង្វើរបស់អាមេរិកដែលអូសទាញសម្ព័ន្ធមិត្តដាក់សម្ពាធការអភិវឌ្ឍវត្ថុពាក់កណ្តាលចម្លងរបស់ចិន លោកស្រីSchreinemacherរដ្ឋមន្រ្តីពាណិជ្ជកម្មបរទេសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហូឡង់បានថ្លែងថា អាមេរិកមិនអាចបញ្ជាហូឡង់នោះទេ ហូឡង់មិនត្រាប់តាមវិធានការរបស់អាមេរិកនោះឡើយ។
ក្រឡេកមើលអាមេរិក យុទ្ធសាស្រ្តស្តីពីការតម្កល់ទុកអាមេរិកជាអាទិភាពដែលប្រកបដោយអនុត្តរភាព បាននិងកំពុងធ្វើឱ្យសម្ព័ន្ធមិត្តដើរកាន់តែឆ្ងាយទៅៗ។ បណ្តាប្រទេសអឺរ៉ុបកំពុងខំប្រឹងបំបែកទម្លាប់ដែលធ្វើតាមអាមេរិក ដើម្បីស្វែងរកភាពជាម្ចាស់ការខាងយុទ្ធសាស្រ្ត ។ ពិធីបដិសណ្ឋារកិច្ចនៅវិមាន Elyseeគឺជាសញ្ញាយ៉ាងច្បាស់លាស់មួយ៕

អត្ថបទដែលជាប់ទាក់ទង