**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និស្សិតនគរបាល និងសិស្សនគរបាល**ព្រឹត្តិការណ៍ «សាទរកម្ពុជា» ធ្វើឡើងដើម្បីអបអរសាទរដល់ដំណើរវិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព**គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ រៀបចំការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ក្នុងពិធីតាំងពិព័រណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសាកល២០២៥ **ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់**ARDB ចូលរួមគាំទ្រ និងផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ធនាគារ ក្នុងកម្មវិធី “ទិវាសហគ្រិនភាពកម្ពុជា ២០២៤”**យន្តហោះ Jeju Air ១គ្រឿងទៀត នៅកូរ៉េខាងត្បូង ជួបបញ្ហាកង់ក្រោយហោះឡើងបានបន្តិច ប៉ុន្តែត្រឡប់មកចុះចតវិញ ដោយសុវត្ថិភាព ជាមួយអ្នកដំណើរ១៦១នាក់**ក្រសួងការងារ ចេញសេចក្តីបំភ្លឺស្តីពីកម្រៃសេវាការអនុញ្ញាតចេញ-ចូលសម្រាប់ពលករខ្មែរ ឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ**អគ្គីភ័យឆាបឆេះសណ្ឋាគារមួយកន្លែងនៅទីក្រុងបាងកក សម្លាប់ជនបរទេស ៣នាក់ និងមនុស្សជាច្រើននាក់ទៀតរងរបួស**ក្រសួងហិរញ្ញវត្ថុថៃ៖ វិស័យនាំចេញ និងទេសចរណ៍ត្រូវបានរំពឹងថា នឹងបន្តជួយគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសថៃ**តុលាការក្នុងប្រទេសចិន កាត់ទោសក្មេងប្រុសវ័យជំទង់ម្នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទសម្លាប់មិត្តរួមថ្នាក់**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តព្រះសីហនុ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**បទវិភាគ៖ដំណោះស្រាយចិនបានគ្រោងផែនការគោលដ៏មហិមានៃការធ្វើកំណែទម្រង់អភិបាលកិច្ចសកល**វិស័យនាំចេញ និងទេសចរណ៍ ត្រូវបានរំពឹងថា នឹងបន្តជួយគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសថៃ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ កុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់**ឆ្នាំ២០២៤៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំពេញទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូន សម្ដេចធិតី ហ៊ុន ម៉ាណែត និងប្រជាជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ**អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយជូនដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧**ទូរថភ្លើងដឹកទំនិញ ៣៦គ្រឿងបន្ថែមទៀត ដឹកមកពីចិន បានមកដល់កម្ពុជា និងបានដាក់ចុះពីនាវាដោយជោគជ័យ**វៀតណាម នឹងដកហូតពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ៩៧% លើប៉មតួប៊ីនថាមពលខ្យល់ ដែលមានប្រភពមកពីប្រទេសចិន**រុស្ស៊ី ទាន់មិនពេញចិត្ត ចំពោះផែនការរបស់ក្រុមការងារលោក ត្រាំ ដែលថានឹងពន្យារពេល សមាជិកភាពអ៊ុយក្រែន នៅ NATO**លោកស្រីShenYiqinអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ស្តីពីការធ្វើសមាហរណកម្មការអភិវឌ្ឍនៃស្រ្តីមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវព្រមទាំងថ្លែងសុន្ទរកថា

បទវិភាគ៖តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក

នៅថ្ងៃទី២២ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារមួយបានកើតឡើងនៅផ្សារទំនើបWalmart ក្នុងទីក្រុងChesapeake រដ្ឋVirginia អាមេរិក បណ្តាលឱ្យមនុស្សស្លាប់និងរងរបួសជាច្រើននាក់។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ករណីបាញ់ប្រហារមួយបានកើតឡើងនៅក្លឹបរាត្រីមួយ ក្នុងរដ្ឋColorado អាមេរិក ដែលបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់និង២៥នាក់រងរបួស។ នេះក៏បានបណ្តាលឱ្យចំនួនការបាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិកបានលើសពី៦រយករណី ក្នុង៣ឆ្នាំជាប់ៗគ្នា។ “ខ្ញុំបានឃើញកាំភ្លើង។ ស្នូរកាំភ្លើងបានលាន់ឮមួយជុំទៅមួយជុំ។ វាគួរឱ្យរន្ធត់ណាស់។ ពេលនោះ ខ្ញុំបានលាក់ខ្លួននៅក្រោយហើយបានឃើញបំណែកកញ្ចក់ខ្ទាតជុំវិញ គ្រាប់កាំភ្លើងបានបាញ់កំទេចដប” លោកMichael Anderson អ្នករស់រានមានជីវិតមួយរូបក្នុងករណីបាញ់ប្រហាររដ្ឋ Colorado បានរំលឹកដោយភ័យរន្ធត់។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកទើបតែបានបញ្ចប់ ហើយបញ្ហាអំពីអំពើហិង្សាដោយកាំភ្លើងបានទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ លោកចូ បៃឌិនប្រធានាធិបតីអាមេរិកបានថ្លែងថា គប្បីត្រូវដោះស្រាយ”ជំងឺរីករាតត្បាត”នៃអំពើហិង្សាដោយកាំភ្លើង។ ប៉ុន្តែស្នូរកាំភ្លើងម្តងៗ បានប្រាប់ប្រជាជនថា”ជំងឺរាតត្បាតបែបអាមេរិក”នេះ កាន់តែធ្ងន់ឡើងៗ។ នៅអាមេរិកសព្វថ្ងៃនេះ មិនថាមនុស្សដើរតាមផ្លូវ សិក្សានៅសាលារៀន ឬផឹកស្រាក្នុងបារក៏ដោយ ពួកគេសុទ្ធតែអាចនឹងជួបហានិភ័យបាញ់ប្រហារគ្រប់ពេលវេលា។ ការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជនអាមេរិក ការប៉ះពាល់ដល់ផ្លូវចិត្តសាធារណៈជន និងការបំផ្លិចបំផ្លាញដល់សង្គមនៃអំពើហិង្សាដោយកាំភ្លើងកំពុងកាន់តែស្រួចស្រាវបន្ដិចម្ដងៗ ។
ចំនួនប្រជាជនអាមេរិកត្រូវជា៤,២ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែកាំភ្លើងស៊ីវិលត្រូវជា៤៦ភាគរយ នៃចំនួនកាំភ្លើងស៊ីវិលពិភពលោក។ ជាមួយនឹងសមាមាត្រមិនប្រក្រតីបែបនេះ អត្រាស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិកបានលើសពីប្រទេសអភិវឌ្ឍន៍ដទៃទៀតយ៉ាងឆ្ងាយ។ ទិន្នន័យថ្មីបំផុតនៃវេបសាយ”បណ្ណសារអំពើហិង្សាដោយកាំភ្លើង”របស់អាមេរិក បានបង្ហាញឱ្យឃើញថា រហូតដល់ថ្ងៃទី២១ខែវិច្ឆិកាបានមានមនុស្សជាង៣ម៉ឺន៩ពាន់នាក់បានបាត់បង់ជីវិតដោយសារអំពើហិង្សាដោយកាំភ្លើងនៅអាមេរិកក្នុងឆ្នាំនេះរួចហើយ។
ទន្ទឹមនឹងពេលនេះ ចិត្តគំនិតរបស់ប្រជាជនអាមេរិកក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយអំពើហិង្សាដោយកាំភ្លើងផងដែរ។ យោងតាមកាសែត《U.S.News&WorldReport》បានឱ្យដឹងថា យ៉ាងហោចណាស់ ជាងពាក់កណ្តាលនៃករណីអត្តឃាតនៅអាមេរិកក្នុងមួយឆ្នាំសុទ្ធតែទាក់ទងទៅនឹងការប្រើប្រាស់កាំភ្លើង។
សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិដែលសំខាន់ជាងគេរបស់មនុស្ស។តើអំពើហឹង្សាដោយកាំភ្លើងអាចត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពឬអត់ គឺជាស្តង់ដារសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងការវាស់វែងសិទ្ធិមនុស្សរបស់អាមេរិក ។ បើសិនជាចង់ឱ្យសង្គមអាមេរិកមិនឮស្នូរកាំភ្លើងជាម្តងទៀតទេ អ្នកនយោបាយអាមេរិកមិនមែនអត់មានមធ្យោបាយនោះទេ ប៉ុន្តែជាគន្លឹះសំខាន់គឺ តើពួកគេចង់ដោះស្រាយវាពិតប្រាកដឬអត់៕

អត្ថបទដែលជាប់ទាក់ទង